ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្អក​ម្តងៗ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ បើសិនជា​ចង់​ឆាប់​ជា​
10, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេល​ដែលមាន​អាហារ​ច្រើនណាស់​ដែល​អាចជួយ​បំបាត់​ការ​ក្អក តែ​អ្នក​ក៏ត្រូវ​ដឹង​អំពី​អាហារ​ដែល​អ្នក​គួរ​ចៀស​វា​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​វា​ត្រូវបាន​គេ​ចាត់ទុកថា ធ្វើ​ឲ្យ​អាកា​រៈ​ក្អក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​៖



​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
​ភេសជ្ជៈ​ប្រភេទ​នេះ​មានដូចជា តែ និង​កាហ្វេ ហើយ​វា​ច្រើនតែ​ធ្វើ​ឲ្យ​អាកា​រៈ​ក្អក​កាន់តែ​ធ្ងន់ធ្ងរ​។ ជាតិ​កាហ្វេ​អ៊ី​ន​អាចធ្វើ​ឲ្យ​បំពង់ក​ស្ងួត និង​បណ្តាល​ឲ្យ​ពិបាក​លេប​អាហារ​។​

​អាហារ​ឆា​ឬ​ចៀន​
​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ឆា ឬ​ចៀន​នៅពេល​មាន​ជំងឺ​។ អាហារ​ទាំងនេះ​មាន​ជាតិ​ប្រេង​ដែល​អាចធ្វើ​ឲ្យ​ក្អក​កាន់តែខ្លាំង​បាន​។ អាហារ​ដែលមាន​ខ្លាញ់​ច្រើន​នឹងធ្វើ​ឲ្យ​មាន​អាកា​រៈអា​ឡែ​ហ្ស៊ី ក្អក និង​រមាស់​បំពង់​កទៀត​។​

​អាហារ​ត្រជាក់ៗ​
​ចូរ​ចៀសវាង​អាហារ​ត្រជាក់ៗ​ដូចជា ការ៉េម និង​ភេសជ្ជៈ​ត្រជាក់ៗ ព្រោះ​វា​អាចធ្វើ​ឲ្យ​ផ្លូវដង្ហើម​ស្ងួត និង​ងាយ​រង​ការបង្ក​រោគ​ណាស់​។​

​គ្រឿង​ស្រវឹង​
​គ្រឿង​ស្រវឹង​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តែខ្លាំង​។ តាមពិតទៅ វា​អាចធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ ហើយក៏​ប្រឈម​ខ្ពស់​នឹង​ការ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​ដែរ​។​

​ទឹកដោះគោ​
​ដើម្បី​រំលាយ​ស្លេ​ស្ត​ក្នុង​បំពង់ក ចូរ​ចៀសវាង​អាហារ​ដែល​បង្កើត​ស្លេ​ស្ត​ដូចជា ទឹកដោះគោ​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com