ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា សំបក​ក្រូចឆ្មារ មាន​ប្រយោជន៍​ច្រើន សម្រាប់​សុខភាព​
13, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

​ក្រូចឆ្មារ អាច​ចាត់ទុកថា ជា​របស់​ចាំបាច់​បំផុត នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ វា​ត្រូវបាន​គេ​យកមកប្រើ ធ្វើជា​គ្រឿងផ្សំ​ម្ហូបអាហារ ភេសជ្ជៈ និង​ថ្នាំសង្កូវ​ជាដើម​។​



​ក្រូចឆ្មារ សំបូរ​ជាតិ​វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​។ វា​អាច​កម្ចាត់​បាក់តេរី បង្កើន​ថាមពល និង​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​។​

​អ្វីដែល​អ្នក​គួរ​ដឹង និង​សារៈប្រយោជន៍​នៃ​សំបក​របស់​ក្រូចឆ្មារ​

១. មាន​សារធាតុចិញ្ចឹម​ប្រហាក់ប្រហែល ទៅនឹង​សាច់​របស់​វា​ដែរ​
២. មាន​វីតាមីន A, E, C, B6 ផូស្វ័រ ជាតិ​ដែក កាល់ស្យូម ហ្វូ​ឡា​ត ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម​
៣. អ្នក​គួរតែ​លាង​សម្អាត​វា​ឲ្យ​បាន​ស្អាត​ល្អ មុនពេល​យកមក​ទទួល​ទាន​
៤. អ្នក​អាច​ចិត ឬ​កោស​វា​យកមក​ដាក់​បន្ថែ​ម នៅក្នុង​ម្ហូបអាហារ​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ក្លិន​ឈ្ងុយ​ប្រហើរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com