កីឡាជាតិ
ជាតិ
វឌ្ឍនាកា នឹងមាន​វត្តមាន​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ឥណ្ឌា​
15, Mar 2017 , 8:19 am        
រូបភាព
ចាន់ វឌ្ឍនាកា នាអំឡុងពេលហ្វឹក​ហាត់ក្នុងក្រុម Fujieda MYFC។ រូបថត Fujieda MYFC KHMER
ចាន់ វឌ្ឍនាកា នាអំឡុងពេលហ្វឹក​ហាត់ក្នុងក្រុម Fujieda MYFC។ រូបថត Fujieda MYFC KHMER
​ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​បឹងកេត ដែល​កំពុង​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លិប Fujieda MYFC នៃ​ក្របខណ្ឌ​ទី​៣​ជប៉ុន នឹង​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៩ ខែមីនា​ខាង​មុន ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ឥណ្ឌា នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​។​



​បន្ទាប់ពី​មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង​២៣​រូប របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​ថ្មី​លោក Leonardo Vitorino នោះ ខ្សែប្រយុទ្ធ​របស់​ក្រុម Fujieda MYFC នៃ​ក្របខណ្ឌ​ទី​៣​របស់​ជប៉ុន កីឡាករ​ចាន់ វឌ្ឍនាកា បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា គេ​ពិត​ជាមាន​អារម្មណ៍​សប្បាយរីករាយ​ដែល​ត្រូវបាន​កោះហៅ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌា​នៅ​ថ្ងៃទី​២២​ខាងមុខនេះ​។ បន្ថែម​ពីនេះ ខ្សែប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​ក៏​អរគុណ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់ខ្លួន​ត្រឡប់មក​កម្ពុជា​នៅ​ថ្ងៃទី​១៩​ខាងមុខនេះ ដើម្បី​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​នៅ​ថ្ងៃទី​២០ ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ឥណ្ឌា​។

​សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បាន​ចាក​ចេញពី​ក្លិប​ការពារ​តំណែង​ជើងឯក​កំពូល​កម្ពុជា​ទៅ​ចូលរួម​ជាមួយ​ក្រុម​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​៣​របស់​ប្រទេស​ជប៉ុន Fujieda MYFC ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយឆ្នាំ កាលពី​ខែកុម្ភៈ​កន្លងទៅ​៕

​សូម​ទ្សនា​វីដេអូ​ឃ្លី​ប​របស់​ចាន់ វឌ្ឍនាកា




Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com