ជាតិ
រូបត្លុក
B52 និង​គ្រាប់​ប៊ំ​ប៊ី ដោះ​មិនទាន់​អស់​ផង អាមេរិក​នៅតែ​ទារលុយ​ថ្លៃ​សង្គ្រាម​ទៀត​
18, Mar 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​៤៨​ឆ្នាំមុន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅតាម​ខេត្ត​ព្រំដែន​ជាមួយ​វៀតណាម កំពុងតែ​រត់គេច​ពី​ការទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​រាប់សិប​ម៉ឺន​តោន​របស់​កងទ័ពអាកាស​របស់​អាមេរិក​។ ពេលនេះ កងកម្លាំង​បោសសម្អាត​មីន​របស់​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​គ្រាប់បែក​ធុន​ធ្ងន់​របស់​អាមេរិក​ដែល​មិនទាន់​ផ្ទុះ​។​



​ស្រះ​ទឹកជា​ច្រើន​នៅ​កម្ពុជា មិនមែន​កើតឡើង​ដោយសារ​ការជីក​របស់​មនុស្ស​ទេ​។ តែ​ជា​អតីត​រណ្តៅ​គ្រាប់បែក B52 របស់​កងទ័ពអាកាស​អាមេរិក​។ ក្នុងចំណោម​ជើងយន្តហោះ​រាប់ពាន់​ជើង​របស់​កងទ័ព​អាមេរិក​ដែល​មក​ទម្លាក់​គ្រាប់បែក​លើទឹក​ដី​កម្ពុជា ក៏មាន​ការទម្លាក់​គ្រាប់បែក​ជាសម្ងាត់​តាម​បញ្ជា​របស់​រដ្ឋាភិបាល​នៃ​ប្រធានាធិបតី រី​ឆាត និ​ច​សុន ( Richard Nixon) ដោយ​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​សភា​អាមេរិក​ទៀតផង​។​

​គ្រាប់បែក​បេ​៥២ (B52) និង​គ្រាប់បែក​ចង្កោម​ដែល​មិនទាន់​ផ្ទុះ​ជាច្រើន​ម៉ឺន​តោន ដែល​នៅ​កប់​ក្រោម​ដី​នៅ​តំបន់​ឦសាន​នៃ​កម្ពុជា កំពុងតែ​ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​។ ជាច្រើន​ឆ្នាំ​មកហើយ រដ្ឋាភិបាល​ភ្នំពេញ​បាន​ស្នើសុំ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ពិចារណា​ការ​លុប​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ក្នុង​សង្គ្រាម​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​ក៏​ធ្លាប់​បញ្ជាក់ថា អាមេរិក​ត្រូវ​ពិចារណា​អំពី​របៀប​នៃ​ការ​លុប​បំណុល​ដែល​ស្មុគស្មាញ​។ ប៉ុន្តែ​វា​ហាក់​គ្មាន​ប្រយោជន៍​ទាល់តែសោះ​៕


Tag:
 អាមេរិក
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com