ពីនេះ ពីនោះ
កិច្ចការ​១០​យ៉ាង ដែល​អ្នកដឹកនាំ​ត្រូវធ្វើ
18, Mar 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​សៀវភៅ «​វិទ្យាសាស្ត្រ​នយោបាយ​» ដែល​រៀបរៀង​ដោយ សាស្ត្រាចារ្យ នួន សុ​ធិ​មន្ត   ព្រះពុទ្ធ បានផ្តល់​ព្រះ​ដំបូន្មាន​ទាក់ទង​នឹង​កិច្ចការ​១០​ដែល​មេដឹកនាំ​ត្រូវធ្វើ​។​



​កិច្ចការ​ទាំងនោះ​មានដូចជា​៖
១) ប្រជុំគ្នា និង​ពិគ្រោះគ្នា​ជានិច្ច​នៅក្នុង​ការងារ​
២) ព្រមព្រៀងគ្នា​ការពារ​ប្រទេស​
៣) កែប្រែ​ច្បាប់ និង​បង្កើត​ច្បាប់​ជាបន្ទាន់​ស្របតាម​សភាពការណ៍​ផង និង​ស្របតាម​សិទ្ធិមនុស្ស​ផង​។
៤) ស្តាប់​មតិ​អ្នកប្រាជ្ញ បណ្ឌិត និង​ព្រឹទ្ធាចារ្យ​
៥) ការពារ​នារី និង​កុមារ​
៦) គោរព ការពារ​បូជនីយដ្ឋាន កេរ្តិ៍មរតក​ជាតិ និង​ប្រពៃណី​
៧) រក្សា​ឃុំគ្រង​បុព្វ​ជិត និង​ព្រះសង្ឃ​ដែលមាន​គុណធម៌​
៨) រក្សា​សត្វព្រៃ និង​ព្រៃឈើ​ឲ្យ​មាន​តុល្យភាព​ក្នុងប្រទេស​
៩) ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​ពលទាហាន និង​មន្ត្រីរាជការ​ស៊ីវិល​
១០) បង្ក្រាប​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ​។​


© រក្សាសិទ្ធិដោយ thmeythmey.com