ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹក​ផ្លែឈើ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ជំរុញ​ដល់​សុខភាព​ស្បែក​កាន់តែ​ស្រស់ស្អាត​
19, Mar 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹក​ផ្លែ​ប៉ោម ការ៉ុត និង​ទំពាំងបាយជូរ​សុទ្ធតែ​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ វីតាមីន និង​ជាតិ​រ៉ែ​យ៉ាងច្រើន​។ វា​អាចជួយ​ច្រោះ​ជាតិពុល និង​ជំរុញ​ដល់​ស្បែក​កាន់តែ​ស្រស់ស្អាត បំបាត់​ស្នាម​ខ្មៅៗ​នៅក្រោម​ភ្នែក ស្បែក​ជ្រីវជ្រួញ និង​ភាព​ចាស់​របស់​ស្បែក​។ ចង់ដឹងថា​ទឹក​ផ្លែឈើ​ទាំងនេះ​មាន​ភាព​អស្ចារ្យ​ចំពោះ​សុខភាព​ស្បែក​ដូចម្តេចខ្លះ​នោះ​ចូរ​តាមដាន​ដូចតទៅ​៖



​ទឹក​ផ្លែ​ប៉ោម​
​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​រ៉ែ ដែល​អាចជួយ​បន្ថយ​អាកា​រៈ​នៃ​ភាព​ចាស់ កាត់បន្ថយ​ភាព​ខ្មៅៗ​ក្រោម​ភ្នែក និង​ស្បែក​ជ្រីវជ្រួញ តែ​ស្បែក​កាន់តែ​ទន់​ទៅវិញ​។​

​ទឹក​ខ្ញី​
​ជា​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​បែប​ធម្មជាតិ និង​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម វីតាមីន B6 ប៉ូ​តា​ស្យូ​ម និង​ម៉​ង​ហ្គា​ណេ​ស​។ វា​នឹងធ្វើ​ឲ្យ​ស្បែក​ភ្លឺរលោង និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​។​

​ទឹក​ការ៉ុត​
​ភេសជ្ជៈ​មួយ​នេះ​មាន​សារធាតុ Beta-carotene ដែល​អាចជួយ​បង្ការ​ការខូចខាត​រប​ស់​កោសិកា និង​ភាព​ចាស់​។ វា​នឹង​ជួយ​ពង្រឹង​ដល់​ភាពយឺត​របស់​ស្បែក ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម កាត់បន្ថយ​ស្នាម​អ៊ុចៗ​លើ​ស្បែក សម្លាក និង​ជំងឺ​មុន​។​

​ទឹក​ទំពាំងបាយជូរ​
​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ដែល​វា​នឹង​អាចធ្វើ​ឲ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​វ័យ និង​ភ្លឺរលោង​នៅពេល​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ជាប្រចាំ​។​

​ទឹកក្រូច​ឆ្មា​
​ផ្ទុក​ទៅដោយ​អាស៊ីត​ស៊ី​ទ្រិ​ច វីតាមីន C និង B ខ្ពស់ ដែល​អាច​បង្កើន​មុខងារ​តម្រងនោម និង​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com