ពីនេះ ពីនោះ
រូបត្លុក
តើ​គេ​គួរ​ជំរុញ​ការ​ជិះ​កង់​ឲ្យ​បាន​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ឬទេ​?
19, Mar 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការកកស្ទះ​ចរាចរណ៍​នាពេល​បច្ចុប្បន្ន​បាន និង​កំពុង​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ​របស់​គ្រួសារ​ខ្មែរ​។ ជាក់ស្តែង កាលពី​១០​ឆ្នាំមុន អ្នកធ្វើការ​ភាគច្រើន​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ
​ដើម្បី​ពិសា​អាហារ​ថ្ងៃត្រង់​ជួបជុំ​គ្រួសារ​។

តែ​នៅពេលនេះ ដោយសារតែ​ការកកស្ទះ​ចរាចរណ៍​ខ្លាំងពេក មន្ត្រីរាជការ បុគ្គលិក​អង្គការ និង​ក្រុមហ៊ុន​ស្ទើរ​៩០%​លែង​ត្រឡប់​ទៅ​គេហដ្ឋាន​ពេល​ថ្ងៃ​ទៀតហើយ​។ និន្នាការ​នេះ​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ចំណេញ​ថវិកា​ពី​ការមិន​ធ្វើដំណើរ តែ​ចរន្ត​នេះ​ត្រូវបាន​អ្នកខ្លះ​គិតថា វា​កំពុង​កាត់ផ្តាច់​ទម្លាប់​គ្រួសារ​ខ្មែរ​ដែល​តែងតែ​ពិសា​អាហារ​រួមគ្នា ទាំង​ពេល​ថ្ងៃ និង​ពេល​ល្ងាច​។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ការកកស្ទះ​នេះ តើ​អ្នកបើកបរ​រថយន្ត​អាច​ប្តូរ​ពី​ការបើកបរ​រថយន្ត​មក​ជិះ​កង់​ឲ្យ​បាន​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ឬទេ​? នៅក្នុង​ប្រទេស​ខ្លះ ដើម្បី​ចៀសវាង​ការកកស្ទះ​ខ្លាំងពេក រដ្ឋាភិបាល​បានចេញ​ច្បាប់​កំណត់​ឲ្យ​ម្ចាស់​យានយន្ត​កុំ​ប្រើប្រាស់​រថយន្ត​របស់ខ្លួន​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com