ពីនេះ ពីនោះ
គូស្នេហ៍​ដែល​ស្រឡាញ់គ្នា​ពិត​មិនគួរ​យក​រឿង​ស្នេហា​របស់ខ្លួន​បញ្ចូល​ក្នុង​បណ្តាញ​សង្គម​ឡើយ​
19, Mar 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក និង​ដៃគូ​កំពុងតែ​បញ្ហា​ទំនាក់ទំនង​ស្នេហា​ក្នុង​បណ្តាញ​អ៊ី​ន​ធឺ​ណិ​ត ដើម្បី​ឲ្យ​មានការ​ចាប់អារម្មណ៍​ដែរ​ទេ​? តើ​អ្នក​ឧស្សាហ៍ Post អំពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​ញឹកញាប់ និង​ថ្មីៗ​លើ Instagram និង Facebook ដែរ​ទេ​? ដូច្នេះ ឱកាស​នៃ​ការ​មាន​ទំនាក់ទំនង​ស្នេហា​ក្លែងក្លាយ​ ទំនងជា​មាន​ច្រើន​ហើយ​។ តាម​ការស្រាវជ្រាវ​បង្ហាញថា គូ​ស្នេហ៍​ល្អៗ ​ទំនងជា​មិនសូវ​ចំណាយពេល​ច្រើន​ លើ​បណ្តាញ​អ៊ី​ន​ធឺណិ​ត​ទេ ប៉ុន្តែពួកគេចំណាយពេល​នៅ​ជាមួយគ្នា​ខាងក្រៅ​ច្រើន​ជាង។ ខាងក្រោម​នេះ​ គឺជា​ហេតុផល​មួយចំនួន​ ដែល​គូស្នេហ៍​សប្បាយចិត្ត​ពិតប្រាកដ​តែង​ជ្រើស​រើស យក​ជីវិត​ស្នេហ៍​ដោយ​គ្មាន​អ៊ី​ន​ធឺណិ​ត ជាពិសេស​បណ្តាញ​សង្គម​​​។​



​ពួកគេ​ចូលចិត្ត​រស់នៅក្នុង​ជីវិត​ពិត​ ជា​ជាង​ថតរូប Selfies ឬ​សរសេរ Status
​នៅពេល​មនុស្ស​ពីរ​នាក់​សប្បាយ​ចិត្តនឹង​គ្នា​ ពិតប្រាកដជាពួកគេ​នឹង​ចំណាយពេល​នៅ​ជាមួយគ្នា​ ក្នុង​ពិភព​ពិតៗ​កាន់តែច្រើន ហើយក៏​មិនរ​​វល់​នឹង​ការ Post រូបភាព និង​សរសេរ Status ដ៏​វែង​អន្លាយ​ នាំ​តែ​ខាត​ពេល​ឥតប្រយោជន៍​ដែរ​។​

​មិនមាន​ចំណេញ​អ្វី​ ក្រៅពី​និយាយ​ពិភាក្សាគ្នា​ អំពី​បញ្ហា​ខ្លួនឯង​ លើ​អ៊ី​ន​ធឺណិ​ត​ឡើយ​។ ​អ្នក​ដែលមាន​ទំនាក់ទំនង​ស្នេហារ​ពិតប្រាកដ ​គឺ​ដឹង​ច្បាស់​អំពី​ការពិត​ នៃ​ការផ្សាយ​ផ្ទាល់​អំពី​បញ្ហា​ទំនាក់ទំនង​ពួកគេ ហើយ​វា​ក៏​មិនមាន​អ្វី​អាច​ដោះស្រាយបាន​ ក្រៅពី​ឲ្យ​អ្នក​មើលឃើញ​សើចចំអក​ប៉ុណ្ណោះ​។​

​ពួកគេ​មិន​ត្រូវការ Like និង Follower ដើម្បី​មាន​អារម្មណ៍​សប្បាយចិត្ត​ទេ​
​គូស្នេហ៍​ដែល​ស្រឡាញ់គ្នា​ពិតប្រាកដ មិនដែល​ទាមទារ​ការ Like ពី​អ្នកដទៃ​ឡើយ​។ ជីវិត​របស់​ពួកគេ​ មិនត្រូវ​ការ​មាន​ភាព​វិលវល់​ ដោយ​មិនអាច​គ្រប់គ្រង​បាន​ រហូតដល់​មាន​អារម្មណ៍​ច្រណែនឈ្នានីស​ឡើយ​។ ពួកគេ​គ្រាន់តែ​ដឹងថា ពួកគេ​សប្បាយចិត្ត​ពេល​នៅ​ជាមួយគ្នា ហើយក៏​ជា​អ្វីដែល​ពួកគេ​ត្រូវការ​ដែរ​។ ណាមួយការដែល​ទទួលបាន​ចំនួន Like ច្រើន​មិនមែន​មានន័យថា​ ទំនាក់ទំនង​ស្នេហា​ពួកគេ​កាន់តែ​រឹងមាំ​ឡើយ​។​

​ពួកគេ​គ្មាន​អ្វីដែល​បញ្ជាក់ប្រាប់​ពិភពលោក​ឲ្យ​ដឹង​ឡើយ​
​នៅពេល​មនុស្ស​ពីរ​នាក់​សប្បាយចិត្ត​ជាមួយ​គ្នា ពួក​កេ​មិនគួរណា​ស្វែង​រកអំណះអំណាង​ពី​សាធារណជន ​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​ដាក់គ្នា​ឡើយ​។ ពួកគេ​មាន​គ្នា​រួច ហើយក៏​ជា​អ្វីដែល​ពួកគេ​ត្រូវការ​ដែរ​។ ពួកគេ​នៅ​ជាមួយគ្នា​ ដោយសារតែ​ពួកគេ​ស្រឡាញ់គ្នា ហើយក៏​ត្រូវ​ការចំណាយ​ពេលវេលា​នៅ​ជាមួយគ្នា ឲ្យ​កាន់តែច្រើន​ដែរ​។ ដូច្នេះ​ពួកគេ​ពិតជា​មិនមាន​អ្វី​ត្រូវ​បញ្ជាក់ ​ឲ្យ​ពិភព​ខាងក្រៅ​ដឹងថា ពួកគេ​ស្រឡាញ់គ្នា​ពិតប្រាកដ​ឡើយ​។​

​ពួកគេ​មិន​ប្រៀបធៀប​ស្នេហា​របស់ខ្លួន​ជាមួយ​អ្នកដទៃ​
​អ្វីដែល​សំខាន់បំផុត​នោះ​គឺថា ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​សប្បាយចិត្ត​ពិតប្រាកដ​ គឺ​មិនមាន​ការរំខាន​អំពី​ស្នេហា​របស់​អ្នកដទៃ​ ចំពោះ​ពួកគេ​ឡើយ​។ ពួកគេ​ក៏​មិនចាំបាច់​ប្រៀបធៀប​ខ្លួនឯង ​ជាមួយ​គូស្នេហ៍​ផ្សេងទៀត​ ដើម្បី​ប្រកួតប្រជែង​គ្នា​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com