ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គម្លាត​នៃ​ការ​មាន​ផ្ទៃពោះ​ញឹក​ពេក អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​
19, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

​ការ​មាន​ផ្ទៃពោះ និង​ស្វាគមន៍​ចំពោះ​សមាជិក​ថ្មី​ក្នុង​គ្រួសារ​គឺជា​រឿង​មួយ​គួរ​ឲ្យ​រីករាយ​ណាស់​សម្រាប់​សមាជិកគ្រួសា​រ​នីមួយៗ ជាពិសេស​ចាស់ៗ​តែម្តង​។



​យ៉ាងណាមិញ បើសិនជា​គម្លាត​នៃ​ការ​មាន​ផ្ទៃពោះ​ពីមួយ​ទៅមួយ​ទៀត មាន​រយៈពេល​ខ្លី​ពេក វា​អាច​នឹងធ្វើ​ឲ្យ​ទារ​កកើត​មិន​គ្រប់​ខែ​បាន ព្រោះ​រាងកាយ​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ទើប​ជាសះស្បើយ​ពី​ការ​សម្រាលកូន​ដំបូង​។​

​បើសិន​ជាការ​រងចាំរ​បស់​អ្នក​កាន់តែ​ខ្លី ការ​ប្រឈម​នឹង​សម្រាលកូន​មិន​គ្រប់​ខែ​កាន់តែ​ខ្ពស់​។​
​នៅពេល​អ្នក​មានកូន រាងកាយ​បាន​បាត់បង់​ជីវជាតិ​ពី​ក្នុង​ខ្លួន​ច្រើន​។ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ទទួលបាន​ជីវជាតិ ប្រូតេអ៊ីន វីតាមីន និង​អ្វីៗ​ផ្សេងៗ​ជាច្រើន​ទៀត​គ្រប់គ្រាន់​ឡើងវិញ​។ ដល់ពេល​វាទ​ទួលបាន​ពេញលេញ​ហើយ​ទើប​រាងកាយ​មានការ​ទ្រទ្រង់​គ្រប់គ្រាន់​ដើម្បី​រក្សាទុក​កូន​មួយទៀត​ក្នុង​ពោះ​។​ហេតុដូច្នេះ​ហើយ​ទើប​អ្នកត្រូវការ​ផ្តោត​សំខាន់​ទៅលើ​អាហារ​ដែល​ត្រូវ​ញ៉ាំ​ដើម្បី​ទទួលបាន​ជីវជាតិ​ឡើងវិញ​ក្រោយពី​សម្រាលកូន​រួច​។​

​ចំពោះ​ទ្វារមាស​វិញ​ក៏​ត្រូវការ​ពេលវេលា​ដើម្បី​សម្រាក​ដែរ​។ ចូរ​ចាំ​ថា សរីរាង្គ​មួយ​នេះ​ត្រូវ​ឆ្លងកាត់​ភាព​តានតឹង​ច្រើន​ខ្លាំងណាស់​។ តុល្យភាព​បាក់តេរី​ក្នុង​សរីរាង្គ​នេះ​ក៏ត្រូវ​ឲ្យ​មាន​ឡើងវិញ​ដែរ ជាពិសេស​បើសិនជា​អ្នក​ធ្លាប់មាន​ការបង្ក​រោគ​នៅ​ទ្វារមាស​តែម្តង​។​

​បើសិនជា​អ្នក​ចង់​បានកូន​មួយទៀត យក​ល្អ​គួរតែ​រងចាំ​យ៉ាងហោចណាស់ ១៨​ខែ​ដែរ​។ ពេលវេលា​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ឲ្យ​រាងកាយ​ជាសះស្បើយ​ហើយ​។ ចូរ​ចាំ​ថា ការផ្គត់ផ្គង់​ជីវជាតិ​ដល់​រាងកាយ​គឺជា​កត្តា​ដ៏​សំខាន់បំផុត​ដើម្បី​ទទួល​បានកូន​ដែលមាន​សុខភាព​ល្អ និង​ចៀស​ផុតពី​ការ​សម្រាល​មិន​គ្រប់​ខែ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com