ខ្មែរ​ក្រហម
ជាតិ
សហ​មេធាវី​អៀង សារី​បន្ត​ការ​ងារ​ក្នុង​សំណុំ​រឿង​០០៣
16, Mar 2013 , 9:03 am        
រូបភាព
លោកMichael Karnavas អតីត​សហមេធាវី​អន្តរជាតិ​អៀង សារី
លោកMichael Karnavas អតីត​សហមេធាវី​អន្តរជាតិ​អៀង សារី
លោក អាង ឧត្តម អតីត​សហមេធាវី​ជាតិ​អៀង សារី
លោក អាង ឧត្តម អតីត​សហមេធាវី​ជាតិ​អៀង សារី
សំណុំរឿង​របស់អៀង សារីត្រូវបានបិទ​ហើយ បន្ទាប់​ពី​មរណៈភាព​របស់​ជនជាប់ចោទ​រូបនេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​អាង ឧត្តម អតីត​សហមេធាវីជាតិ​របស់​អៀង សារី។ សហមេធាវី​ជាតិ និង​អន្តរជាតិ​របស់​អៀង​សារី​នៅ​មិន​ទាន់​អស់​ការងារ​ធ្វើ​នៅ​ឡើយ​ទេ។ លោក​នេត ភត្ត្រា អ្នក​នាំពាក្យសាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រាប់គេហទំព័រ​ថ្មីៗ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា «មេធាវី​ទាំងពីរ​រូប គឺ​លោក​អាង ឧត្តម និង​លោក Micheal Karvavas ត្រូវបានអង្គភាព​គាំពារ​ការពារក្តី​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ប្រគល់​ភារកិច្ច​ជាអ្នក​ការពារ​ក្តី​អោយ​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣។ ការ​ប្រគល់​ភារកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​កាល​ពី​ខែ​មករា​កន្លង​ទៅ»៕

© រក្សាសិទ្ធិដោយ thmeythmey.com