កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​អ្នកគាំទ្រ​ចិន​១០​ម៉ឺននាក់ គ្រោង​ចាយ ២៥​លាន​ដុល្លារ​ទៅ​មើល World Cup នៅ​រុស្ស៊ី​
30, Mar 2017 , 8:39 am        
រូបភាព
​ក្រុម​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជា​ជនជាតិ​ចិន​ប្រហែល​១០​ម៉ឺន​នាក់ ដែល​មកពី​ប្រទេស​ចិន រួមទាំង​កោះ​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ ត្រូវបាន​គេ​រំពឹងថា​នឹង​ចំណាយ​ក្នុង​កញ្ចប់​ប្រាក់​រហូតដល់ ២៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើដំណើរ​ទៅ​ទស្សនាការ​ប្រកួត​ពានរ​ង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។​



​លោក Feng Tao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Shankai Sports ដែលជា​ភ្នាក់ងារ​លក់​ផ្តាច់មុខ​ដើម្បី​នាំ​អ្នកគាំទ្រ​ទៅ​ក្រៅប្រទេស រំពឹងថា​នឹងមាន​អ្នកគាំទ្រ​ជា​ជនជាតិ​ចិន​ច្រើន​លើសលុប​រហូតដល់​រាប់ម៉ឺន​នាក់​មាន​វត្តមាន​នៅក្នុង​ការប្រកួត World Cup នៅ​ឆ្នាំ​ក្រោយនេះ ខណៈដែល​ព្រឹត្តិការណ៍​នៅ​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ​២០១៤ មានតែ​ជាង​៥​ពាន់​នាក់​ប៉ុណ្ណោះ​។​

«​នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​ចិន​ដើម្បី​បាន​ទៅ​ទស្សនា​ផ្ទាល់​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup»​។ នេះ​ជាការ​លើកឡើង​របស់លោក Feng Tao ដែល​ធ្លាប់​ទិញ​សិទ្ធិ​ផ្តាច់​មុន​នាំ​អ្នកគាំទ្រ​ទៅ​ទស្សនា​ការប្រកួត​នៅ​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ​២០១៤ និង​នៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំ​២០១០​ផងដែរ​។



​តាម​ការផ្សាយ​របស់ Today Online លោក​បាន​បន្ថែមថា​៖« រដ្ឋាភិបាល​ចិន​បានដាក់​ការវិនិយោគ​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កីឡា ជាពិសេស​កីឡាបាល់ទាត់​ដែល​កំពុងមាន​ការចាប់​អារម្មណ៍​ច្រើន នៃ​ទីផ្សា​នៅក្នុង​ប្រទេស​ចិន​។ មាន​ប្រជាជន​ច្រើនណាស់​ចង់​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក​នេះ ហើយ​យើង​អាចបង្កើត​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចិន ដើម្បី​បាន​ទៅ​មើល World Cup នៅ​រុស្ស៊ី​»​។​

​សូមបញ្ជាក់ថា​ការប្រកួត​ពីរ​ជើង​ចុងក្រោយ​របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន​បាន​យកជ័យ​ជម្នះ​លើ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ១-០ និង​ចាញ់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​១-០ នា​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ពូ​ល A នៃ​ពានរង្វាន់​ពិភពលោក World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី​៕


Tag:
 បាល់​ទាត​
  World Cup
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com