ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​គ្រោះថ្នាក់​ដែល​នាំ​ឲ្យ​ស្រទាប់​ការពារ​ធ្មេញ​កាន់តែ​ខូចខាត​
31, Mar 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ដឹង​ទេ​ថា ស្រទាប់​ការពារ​ធ្មេញ​គឺជា​សារធាតុ​ដ៏​រឹង​បំផុត​ក្នុង​រាងកាយ​មនុស្ស​យើង​ដែរ​ទេ​? វា​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​ការពារ​ធ្មេញ​ពី​សារធាតុ​គ្រោះថ្នាក់​។ អ្វីដែល​យើង​មិនដឹង​នោះ​គឺថា យើង​តែងតែ​ធ្វើ​រឿង​ជាច្រើន​ដែល​នាំ​ឲ្យ​ស្រទាប់​នេះ​ខូចខាត​ដោយ​មិនដឹង​ខ្លួន​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​គ្រោះថ្នាក់​មួយចំនួន​ដែល​ត្រូវបាន​គេ​រកឃើញថា អាច​បំផ្លាញ​ស្រទាប់​ការពារ​ធ្មេញ​កាន់តែខ្លាំង​បាន​៖



 មិនបាន​ព្យាបាល​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​
 ចូលចិត្ត​ញ៉ាំ​ផ្លែឈើ​មាន​រសជាតិ​ជូរ​ខ្លាំង​ច្រើនពេក​
 ញ៉ាំ​របស់​ត្រាំ​ច្រើនពេក​
 ចន្លោះពេល​ញ៉ាំ​អាហារ​ម្តងៗ​យូរពេក​ចាប់ពី ២​ម៉ោង​កន្លះ​ឡើងទៅ​
 ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើនពេក​
 ញ៉ាំ​ស្រា​ច្រើនពេក​
 ឧស្សាហ៍​ក្អួត​ពេក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com