រូបត្លុក
កូន​ខ្លះ​គំហក​ដាក់​ម៉ែឪ​៖«​ម៉ែ​ឯង​មិនសូវ​ចេះ​ទេ​! ពុក​ឯង​អត់​ទាន់សម័យ​សោះ​!»
01, Apr 2017 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ឪពុកម្តាយ​ថែទាំ​កូនចៅ​តាំងពី​តូច​ដល់​ធំ​។ ពេល​នៅ​តូច សូម្បីតែ​ស្រមោច​ខាំ​កូន​ក៏​មិនបាន​ផង​។ ឌុប​កូន​ទៅ​សាលា​ជា​រៀងរាល់ថ្ងៃ​។ ជា​លទ្ធផល កូនចៅ​ខ្លះ​ដឹងគុណ​ឪពុកម្តាយ និង​តបស្នង​សងគុណ​មកវិញ​ល្អ​បំផុត​។ តែ​កូនចៅ​ខ្លះ ពេល​រៀន​ចេះដឹង​ហើយ បែរជា​រមិលគុណ សម្តី​ធំ​ដាក់​ឪពុកម្តាយ​វិញ​។ កូនចៅ​ខ្លះទៀត ឈានដល់​មើលងាយ​ឪពុកម្តាយ​ថា ចេះ​មិន​ដល់​ខ្លួន​ក៏មានដែរ​។ កូន​ដែល​មើលងាយ​ឪពុកម្តាយ​ត្រូវបាន​គេ​ហៅថា កូន​អកតញ្ញូ​៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com