ពីនេះ ពីនោះ
ពាក្យ ដែលមាន «​សុ​» នៅ​ខាងដើម តែងបង្កប់អត្ថន័យល្អ ឬវិជ្ជមាន
03, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖ «​សុ​» គឺជា​និបាតសព្ទ ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​ខាងដើម​នៃ​ពាក្យ​ណាមួយ​។ ជាទូទៅ ពាក្យ​ណា ដែល​ផ្សំ​ដោយ «​សុ​» នៅ​ខាងដើម ពាក្យ​នោះ តែងមាន​អត្ថន័យ​ល្អ ឬ​សេចក្តី​បែប​វិជ្ជមាន​។



«​សុ​» អាច​ប្រែ​បាន​ច្រើនយ៉ាង ដូចជា ល្អ​, ប្រពៃ​, ត្រឹមត្រូវ​, ប្រសើរ​, ក្រអូប​, ស្អាត​, ពីរោះ​, ស្រួល និង ស្រណុក ជាដើម​។ 

​ពាក្យ​ដែលមាន «​សុ​» នៅ​ខាងដើម មានដូចជា សុក្រឹតភាព (​ភាព​នៃ​វត្ថុ​ដែល​គេ​ធ្វើ​ហើយដោយ​ប្រពៃ​), សុគតិ (​ដំណើរ​ដ៏​ល្អ​), សុគន្ធ (​ក្លិន​ក្រ​អួ​ប​), សុចរិត (​ការប្រព្រឹត្ត​ល្អ​), សុច្ឆន្ទៈ (​បំណងល្អ​, ឆន្ទៈ​ល្អ​), សុជីវធម៌ (​ការរស់នៅ​ដោយ​ល្អ​), សុទិដ្ឋិនិយម (​ការយល់ឃើញ​បែប​វិជ្ជមាន​ចំពោះ​អ្វីមួយ ឬ ការយល់ឃើញថា​អ្វីៗ​ក្នុង​លោក​សុទ្ធតែ​ល្អ និង ប្រសើរ​សុខ​ស្រួល​), សុផល (​ផល​ល្អ​, ផ្លែ​ល្អ​), សុភាព (​ភាវៈ​ល្អ​), សុភាសិត (​ពាក្យពីរោះ​, ពាក្យ​ត្រឹមត្រូវ​, ឱវាទ​ត្រឹមត្រូវ​), សុយាត្រា (​ការ​ទៅដោយ​ស្រួល​, ដំណើរ​ទៅ​ស្រួល​), សុរក្សា (​ការរក្សា​ដោយ​ប្រពៃ​), សុរូប (​រូបល្អ​), សុលក្ខណៈ (​លក្ខណៈ​ល្អ​), សុវិជ្ជា (​វិជ្ជា​ល្អ​), សុ​វិសុទ្ធិ (​បរិសុទ្ធិ​ល្អ​), សុវោហារ (​វោហារ​ល្អ​), ។​ល​។

​ការបកប្រែ និបាតសព្ទ «​សុ​» ខាងលើ ត្រូវ​ឲ្យ​សមស្រប​ទៅតាម​លក្ខណៈ​នៃ​វត្ថុ ឬ សភាវៈ​អ្វីមួយ​។ ជារួម «​សុ​» អាច​ប្រែយ៉ាងណា​ក៏បាន ឲ្យតែ​សិ្ថ​ត​ក្នុង​អត្ថន័យ​បែប​វិជ្ជមាន​។

​ការបកស្រាយ​នេះ គឺ​យោងទៅតាម​វចនានុក្រម សម្តេច ជួន ណាត​៕



Tag:
 ពន្យល់ពាក្យ
  និបាតសព្ទ (សុ)
© រក្សាសិទ្ធិដោយ thmeythmey.com