កីឡាអន្តរជាតិ
អន្តរជាតិ
Federer ផ្តួល Nadal ដើម្បី​លើក​ពាន Miami Open
03, Apr 2017 , 11:19 am        
រូបភាព
 
Roger Federer លើក​ពាន Miami Open ក្រោយ​ផ្តួល Rafael Nadal នា​ការប្រកួត​វាយ​កូន​បាល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង Miami សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២ ខែមេសា​។​



​កីឡាករ​វាយ​កូន​បាល់​ចាស់វស្សា​សញ្ជាតិ​ស្វី​ស វ័យ​៣៥​ឆ្នាំ Federer យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal ក្នុង​លទ្ធផល ៦-៣ និង​៦-៤ ដើម្បី​លើក​ពាន Miami Open ឆ្នាំ​២០១៧ ដែលជា​ពាន​ទី​៣​ដែល​ទទួលបាន​ក្នុង​ឆ្នាំ​២០១៧​នេះ​។​
  
 
​កាលពី ឆ្នាំ​២០០៤ កីឡាករ​លំដាប់​ពិភពលោក​ទាំ​ពីរ​ធ្លាប់​ជួបគ្នា​ម្តង​ដែរ ដែលជា​ជំនួប​លើកដំបូង​របស់​ពួកគេ​សម្រាប់​ពានរង្វាន់​នេះ ដោយ Nadal បាន​ផ្តួល Federer ក្នុង​លទ្ធផល ៦-៣ និង​៦-៣​។ ប៉ុន្តែ​១៣​ឆ្នាំ​ក្រោយមក ពោលគឺ​ឆ្នាំ​២០១៧ នេះ ម្ចាស់​ជើងឯក Grand Slam ១៨​សម័យកាល បាន​ផ្តួល Nadal វិញ ហើយ​នេះ​អាច​ថា​ជាការ​សងសឹក​របស់ Federer ផងដែរ​។​ក្នុងជំនួប​រវាង​អ្នក​ទាំងពីរ ៣៧​ប្រកួត កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​យកឈ្នះ​២៣​ដង ខណៈ Federer ឈ្នះ​តែ​១៤​ដង​ប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា ចាប់​តាំ​ពី​ខែមករា ឆ្នាំ​២០១៧​មក Federer បានឈ្នះ​ពាន​៣​ហើយ រួមមាន​ពាន Indian Wells នៅ​ប្រទេស​ឥណ្ឌា ពានរង្វាន់​កំពូល Granrd Slam នៅ​អូស្ត្រាលី Australian Open និង Miami Open នេះ​៕
 



Tag:
 វាយ​កូន​បាល់​
  Roger Federer
  Rafael Nadal
© រក្សាសិទ្ធិដោយ thmeythmey.com