កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត ចេញដំណើរ​ទៅ​មី​យ៉ាន់​ម៉ា ត្រៀម​ប៉ះ Magwe FC
03, Apr 2017 , 11:49 am        
រូបភាព
រូបភាព ពីផេកហ្វេសប៊ុកក្រុមបឹងកេត
រូបភាព ពីផេកហ្វេសប៊ុកក្រុមបឹងកេត
​ក្រុមកីឡា​បាល់ទាត់ បឹងកេត បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​នៅព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៧​នេះ ដើម្បី​ត្រៀម​ប្រកួត​ជាមួយនឹង​ក្រុម Magwe FC ជើង​ទី​២ ក្នុង​ពូ​ល F នៃ​វគ្គ​ជម្រុះ​ពាន AFC Cup​ ២០១៧។​



​ក្រុម​បឹងកេត​របស់​កម្ពុជា ត្រូវ​ជួប​ក្រុម Magwe FC របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ពុធ​ទី​៥ មេសា​ខាងមុខនេះ នៅ​កីឡដ្ឋាន Youth Training Centre ទីក្រុង​យ៉ាំង​ហ្គោ​ន វេលា​ម៉ោង​៤:០០ រសៀល [​ម៉ោង​នៅ​កម្ពុជា​] ដើម្បី​ប្រកួត​ជម្រុះ​ជើង​ទី​២ ពានរង្វាន់ AFC Cup ឆ្នាំ​២០១៧​។​

​កាលពី​ជើង​ទី​១ បឹងកេត​បាន​យកឈ្នះ Magwe FC ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​១៤ មីនា​កន្លងទៅ​។​

​បឹងកេត​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​អូស្ត្រាលី លោក John Mcglynn មាន​៣​ពិន្ទុ​លើកដំបូង​នៅក្នុង​ពូ​ល F ខណៈ​ក្រុម​មី​យ៉ាន់​ម៉ា Magwe របស់លោក Zaw Win Tun មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៣​លើក​កន្លងមក​។​



​នា​ការប្រកួត​កន្លងមក បឹងកេត​ចាញ់ Johor Darul Ta'zim ៣-០ នៅក្រៅ​ដី និង​បន្ត​ចាញ់ Global FC ២-០ នៅក្នុង​ផ្ទះ ខណៈ Magwe ចាញ់​នៅ​ទឹកដី Global FC ១-០ និង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ពេល​ទទួល Johor Darul Ta'zim​។​

​នៅ​ថ្ងៃ​ដដែល Global FC បើកទ្វារ​កីឡដ្ឋាន Rizal Memorial Stadium ក្នុង​ក្រុង​ម៉ានីល​ដើម្បី​ទទួល​ក្រុម​កំពូល​តារាង Johor Darul Ta’zim ដោយ កាលពី​ជើង​ទីមួយ ក្រុម​ជើង​ខ្លាំង​ម៉ាឡេស៊ី Johor បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-០៕



Tag:
 បាល់ទាត់​
  AFC Cup
  បឹងកេត​
  Magwe FC
© រក្សាសិទ្ធិដោយ thmeythmey.com