កីឡាអន្តរជាតិ
អន្តរជាតិ
Celtic គ្រង​តំណែង​ជើងឯក​លី​ក​កំពូល​ស្កុ​តឡែ​ន ៦​រដូវ​កាល​ជាប់​គ្នា​
03, Apr 2017 , 7:59 pm        
រូបភាព
Celtic បានឈ្នះ​ជើងឯក​លី​ក​លំដាប់​កំពូល​ស្កុ​តឡែ​ន រដូវ​កាល​២០១៦-២០១៧៧ នេះហើយ ទាំង​នៅសល់​ការប្រកួត​៨​ដង​ទៀត និង​ជាការ​ឈ្នះ​លើក​ទី​៦​ជាប់​គ្នា​ផងដែរ​។



​ក្រុមកីឡា​បាល់ទាត់​នៃ​លី​ក​កំពូល Scottish Premiership របស់​ស្កុ​តឡែ​ន Celtic បាន​គ្រង​តំណែង​ជើងឯក​ពាន​កំពូល​នេះ ៦​រដូវ​កាល​ជាប់​គ្នា​បើ​គិត​ទាំង​ឆ្នាំនេះ​ទៀត ក្រោយ​លត់​ក្រុម Hearts ៥-០ នា​ការប្រកួត​កាលពី​ថ្ងៃទី​២ មេសា​នេះ​។​

​ក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ​ទូទៅ Liverpool លោក Brendan Rodgers បាន​នាំ Celtic ឈរ​កំពូល​តារាង Scottish Premiership ដោយមាន ៨៦​ពិន្ទុ ក្នុងចំណោម​ការប្រកួត​ទាំង​៣០​លើក នាំមុខ​ក្រុម​លេខ​២ Aberdeen រហូតដល់​ទៅ​២៥​ពិន្ទុ​។



៣០​ប្រកួត​ចុងក្រោយ របស់​ក្រុម​ល្បីល្បាញ​របស់​ស្កុ​តឡែ​ន​នេះ មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​នោះទេ ដោយ​ឈ្នះ​២៨ និង​ស្មើ​២​ប្រកួត​។ ហើយ​គេ​រំពឹងថា​ក្រុម​នេះ​នឹង​ក្លាយជា​ក្រុម​ដំបូងបង្អស់​របស់​ស្កុ​តឡែ​ន ដែល​ប្រកួត​មិន​ចាញ់​សោះ ខណៈ​នៅសល់តែ​៨​ប្រកួត​ទៀត​ប៉ុណ្ណោះ​៕


Tag:
 បាល់ទាត់​
  Celtic
  Scottish Premiership
© រក្សាសិទ្ធិដោយ thmeythmey.com