អន្តរជាតិ
ចៅ​ថៅកែ Red Bull រួច​ផុតពី​សំណាញ់​ច្បាប់​៥​ឆ្នាំ​លើ​ករណី​បុក​ប៉ូលិស​ស្លាប់​នៅ​បាងកក​
04, Apr 2017 , 9:32 am        
រូបភាព
ទាំងភាពមិនប្រក្រតី និង​ភាពអយុត្តិធម៌ បាន​កើតមានឡើង​នៅក្នុង​សង្គម​ថៃ ខណៈ​អ្នកមាន​លុយ​និង​អំណាច​អាចធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ដោយ​គ្មាន​អ្នកណា​អាច​ប៉ះពាល់​បានឡើយ ទោះបី​បុគ្គល​នោះ​ប្រព្រឹត្ត​ខុស ឬ​មានទោស​ជាប់​នឹង​ខ្លួន​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២ ខែមេសា​កន្លងទៅ។



Vorayuth Yoovidhaya ជា​ចៅប្រុស​របស់​មហាសេដ្ឋី​វាល់​លាន​ជនជាតិ​ថៃ ដែលជា​ម្ចាស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង Red Bull ដ៏​ល្បីឈ្មោះ​នៅក្នុង​ពិភពលោក​ធ្លាប់​បើករថយន្ត​បុក​ប៉ូលិស​អូស​ជាង​១០០​ម៉ែត្រ​ស្លាប់​នៅនឹងកន្លែង​។ ទាក់ទង​ករណីនេះ Vorayuth ត្រូវបាន​រាជអាជ្ញា​នៃ​ទីក្រុង​បាងកក​កោះហៅ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាច្រើន​ដង​ផងដែរ ប៉ុន្តែ​អ្នក​ស្នង​មរតក​ដ៏​មហាសាល​នេះ​មិនដែល​ចូលខ្លួន​តាម​ដីកាកោះ​នោះទេ​។​



​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២ ប៉ូលិស​ម្នាក់​មាន​ឈ្មោះថា Wichian Klanprasert បើកបរ​នៅតាម​បណ្តោយ​ផ្លូវ​មួយនា​ទីក្រុង​បាងកក ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Ferrari បុក​ស្លាប់ ដែល​គេ​ដឹងថា​អ្នកបើកបរ​នោះ​គឺ Vorayuth នេះឯង​។ រហូតដល់​ឆ្នាំ​២០១៣ ចៅប្រុស​របស់​សេដ្ឋី​ថៃ​លោក Chaleo Yoovidhya នេះ នៅតែ​បដិសេធ​មិន​ចូលខ្លួន​រហូតដល់​ទៅ​៧​លើក ដោយ​យក​លេស​ថា​ជាប់រវល់​ការងារ​នៅក្រៅ​ប្រទេស និង​មាន​ជំងឺ​ជាប់​ខ្លួន​ទៀតផង​។​

​បើតាម​ការចុះផ្សាយ​រប​ស់ BBC សាច់ញាតិរ​របស់​ប៉ូលីស​ដែល​ស្លាប់​នោះ បានទទួល​ប្រាក់​ពី​គ្រួសារ​ត្រកូល Yoovidhya ហើយ​ ​ចំនួន​មួយ​សែន​ដុល្លារ​អាម​រិ​ក​។ ត្រឡប់មកវិញ​ក្រោយពី​ទទួលយក​ប្រាក់​សំណង​នេះ គ្រួសារ​អ្នកស្លាប់​នឹងមិន​ប្តឹង​បន្តទៀត​នោះទេ​។​



​ពេលខ្លះ​វា​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​សើច​សម្រាប់​ប្រព័ន្ធ​ច្បាប់​ក្នុងប្រទេស​ថៃ​ដែល​មិនអាច​ធ្វើ​អ្វី​បាន​សម្រាប់​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ទោះបី​ជន​នោះ​មានទោស​ជា​ឧក្រិដ្ឋជន​ក៏ដោយ​៕


Tag:
 Red Bull
  មហាសេដ្ឋី​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com