ព័ត៍មានសុខភាព
ចូរ​ចាំ​ណា​!!! ផ្តាសាយ​រ៉ាំរ៉ៃ​ត្រូវតែ​ព្យាបាល​ព្រោះតែ​...
04, Apr 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​ភាគច្រើន​តែងតែ​បន្ទោស​ទៅលើ​ការប្រែប្រួល​របស់​អាកាស​ធាតុ​ភ្លាមៗ​ដោយសារតែ​វា​ធ្វើ​ឲ្យ​មាន​ជំងឺ​ផ្តាសាយ និង​ក្អក​រយៈពេល​យូរ ហើយ​ក៏បាន​ព្យាយាម​ប្រើ​វិធី​ព្យាបាល​តាមបែប​ធម្មជាតិ​ជាច្រើន​ដើម្បី​ដោះស្រាយ​ដែរ​។ យ៉ាងណាមិញ បើសិនជា​អ្នក​ឧស្សាហ៍​ផ្តាសាយ ឬ​ផ្តាសាយ​រ៉ាំរ៉ៃ​វិញ នោះ​វា​អាច​បញ្ជាក់ថា មាន​បញ្ហា​អ្វីមួយ​នៅ​ពីក្រោយ​ហើយ ដែល​ត្រូវការ​ព្យាបាល​ភ្លាម​។​



​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ដែល​អ្នក​មិនគួរណា​មិន​ខ្វល់​មិន​ខ្វា​យ​ពេល​មាន​ជំងឺ​ផ្តាសាយ​រ៉ាំរ៉ៃ​ឡើយ​៖

​រលាក​ប្រហោង​ឆ្អឹង​នៅមុខ​រ៉ាំរ៉ៃ​
​មែនហើយ នៅពេល​អ្នកមាន​ជំងឺ​ផ្តាសាយ មានឱកាស​ច្រើនណាស់​ដែល​ប្រហោង​ឆ្អឹង​នៅមុខ​រង់​ការស្ទះ ឬ​មាន​ការបង្ក​រោគ​។ បើសិនជា​មិនបាន​ព្យាបាល​ទេ វា​នឹង​បង្ក​ជា​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅមុខ​រ៉ាំ​រ៉ៃបាន​។​

​ការបង្ក​រោគ​
​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​អ្នកត្រូវការ​ព្យាបាល​ជំងឺ​ផ្តាសាយ​គឺ​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ ជាមួយគ្នានេះដែរ បើសិនជា​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ស្រាប់ អ្នក​ពិតជា​ងាយ​រង​ការបង្ក​រោគ​ណាស់​។ ដូច្នេះ​បើសិនជា​អ្នក​មិន​ខ្វល់​អំពី​ជំងឺ​ផ្តាសាយ​រ៉ាំរ៉ៃ​ទៀត អ្នក​អាច​នឹងរង​ការបង្ក​រោគ​កាន់តែខ្លាំង​បាន​។​

​រលាក​ទងសួត​រ៉ាំរ៉ៃ​
​បើសិនជា​អ្នកមាន​ជំងឺ​ផ្តាសាយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ការព្យាបាល ព្រោះ​កាលណា​មាន​ជំងឺ​នេះ​ញឹកញាប់​អាច​បណ្តាល​ឲ្យ​រលា​កនៅ​ភ្នាស​ទងសួត​បាន​។ ដល់ពេល​ទុក​វា​កាន់តែ​យូរ​ទៅ វា​នឹង​ទៅជា​ជំងឺ​រ៉ាំរ៉ៃ​តែម្តង​។​

​រលាក​ស្រោម​ខួរក្បាល​

​បើសិនជា​ជំងឺ​ផ្តាសាយ​បណ្តាលមកពី​បាក់តេរី នោះ​មេរោគ​អាច​នឹង​រាលដាល​ចេញពី​ផ្លូវដង្ហើម​ចូលទៅ​ខួរក្បាល និង​ប៉ះពាល់​ដល់​ស្រោមខួរ​ក្បាល​បាន​។ ដូច្នេះ​ស្ថិត​ក្នុងករណី​ជំងឺ​ផ្តាសាយ​រ៉ាំរ៉ៃ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​យល់ដឹង​អំពី​មូលហេតុ​របស់​វា​ផង​មុនពេល​បាក់តេរី​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​។​

​រលាក​ក្រពេញ​អា​មី​ដាស​
​ថ្វីបើ​វីរុស​តែងតែ​ជា​មូលហេតុ​ចំណ​បង​នៃ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាស​ក៏ដោយ តែ​បាក់​តែ​រី​ក៏​ធ្វើ​ឲ្យ​ក្រពេញ​នេះ​រលាក​បានដែរ​។ ហើយ​ការ​មាន​ជំងឺ​ផ្តាសាយ​រ៉ាំរ៉ៃ​ក៏​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​រលាក​ក្រពេញ​អា​មី​ដាសដែរ (​អាចមាន ឬ​គ្មាន​ការ​តឹង​ច្រមុះ ឬ​ហៀរ​សម្បោ​)​។​

​ជំងឺ​រលាក​សួត​
​ជំងឺ​ផ្តាសាយ​រ៉ាំរ៉ៃ​អាច​ប៉ះពាល់​ដល់​សួត រហូតដល់​ទៅជា​ជំងឺ​រលាក​សួត​បាន​បើសិនជា​មិនបាន​ព្យាបាល​។ ថ្វីបើ​ជំងឺ​រលាក​សួត​ច្រើន​កើតមាន​ជា​ញឹកញាប់​លើ​ក្មេងៗ​ក៏ដោយ តែ​មនុស្ស​ចាស់ និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ក៏​ប្រឈម​នឹង​ជំងឺ​នេះដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com