កីឡាអន្តរជាតិ
អន្តរជាតិ
Sir Ferguson ជា​មនុស្ស​ដំបូង​បំផុត​ដែល​ណែនាំ Ronaldo ឲ្យ​ពាក់​លេខ​៧
05, Apr 2017 , 7:39 pm        
រូបភាព
Cristiano Ronaldo ជា​កីឡាករ​បាល់ទាត់​ល្បីល្បាញ​លើ​លោក​នាពេល​បច្ចុប្បន្ននេះ និង​តែងតែ​ពាក់អាវ​លេខ​៧​រាល់​ការប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ និង​ក្លិប​ដែល​ខ្លួន​ប្រកប​អាជីព​។​



​អាវ​លេខ​៧ ដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​ចាប់ផ្តើម​ពាក់​គឺ​ចាប់តាំងពី​រូបគេ​បាន​ផ្លាស់​ពី​ក្លិប Sporting Lisbon មកកាន់​ទឹកដី Old Trafford កាលពី​ឆ្នាំ​២០០៣​។ លោក Sir Alex Ferguson អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United ជា​អ្នក​ណែនាំ Cristiano Ronaldo ឲ្យ​ពាក់អាវ​លេខ​៧​នេះ ដោយសារ​អតីត​អ្នកចាត់ការ​សញ្ជាតិ​ស្កុ​តឡែ​ន​មើលឃើញថា Ronaldo ជា​កីឡាករ​ល្អ ហើយ​កីឡាករ​ល្អៗ​របស់ Man Utd តែងតែ​ពាក់អាវ​លេខ​៧​។​

«​ខ្ញុំ​ចង់​ឲ្យ​អ្នក​ពាក់អាវ​លេខ​៧» នេះ​ជាស​ម្តី​របស់លោក Ferguson ប្រាប់​ទៅ Ronaldo ដែល​ចូល​លេង​ឲ្យ Man utd លើកដំបូង​ដែលមាន​វ័យ​ទើប​១៨​ឆ្នាំ​ប៉ុណ្ណោះ​។​



«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​គាត់​ឲ្យ​ខ្ញុំ​ពាក់​លេខ​៧ ពីព្រោះ​ខ្ញុំ​ដឹងថា​កីឡាករ​ល្បីៗ​នៅទីនេះ​សុទ្ធតែ​ធ្លាប់​ពាក់អាវ​លេខ​៧»​។ នេះ​ជាការ​លើកឡើង​របស់ Cristiano Ronaldo​។​

​បើតាម​ការចុះផ្សាយ​រប​ស់ Goal.com ម្ចាស់​ពាន Ballon d’Or ៤​ដង ជាប់ចិត្ត​នឹង​អាវ​លេខ​៧​នេះ​រហូត​ផ្លាស់​ទៅ Real Madrid ក៏​នៅតែ​ពាក់​លេខ​នេះ​ដដែល ហើយ​មកទល់នឹង​បច្ចុប្បន្ន​ក៏បាន​បង្កើត​ម៉ាក​ផលិតផល​ផ្ទាល់ខ្លួន CR7 ដ៏​ល្បីឈ្មោះ​ថែម​ទៀតផង​៕



Tag:
 បាល់ទាត់​
  Alex Ferguson
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com