កីឡាជាតិ
ជាតិ
បឹងកេត​រកបាន​១​ពិន្ទុ​បន្ថែមទៀត​នៅ​ទឹកដី Magwe
05, Apr 2017 , 5:58 pm        
រូបភាព
​ក្រុមបាល់ទាត់​បឹងកេត​ទទួលបាន​១​ពិន្ទុ​បន្ថែមទៀត ក្រោយ​ប្រកួត​ស្មើ​ជាមួយ Magwe FC ក្នុង​លទ្ធផល ១-១ នា​ការប្រកួត​ជម្រុះ​ជើង​ទី​២ ពូលF នៃពានរង្វាន់ AFC Cup ឆ្នាំ​២០១៧ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Youth Training Centre ទីក្រុង​យ៉ាំង​ហ្គោ​ន នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​



​គ្រាប់​បាល់​ទីមួយ​រកបាន​ដោយ ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី នៅ​នាទី​៦០ ដែល​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ សេត រ៉​ស៊ី​ប​។ នាំមុខ​មិនទាន់បាន​១​នាទី​ស្រួលបួល​ផង ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់របស់ហ្គីណេ Sekou Sylla បានវាយបកតាមស្មើវិញនៅនាទី៦១​។​ លទ្ធផលមួយស្មើនេះ បានបន្តរហូតដល់បញ្ចប់ការប្រកួតតែម្តង។

កាលពី​ជើង​ទី​១ បឹងកេត​បាន​យកឈ្នះ Magwe FC ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​១៤ មីនា​កន្លងទៅ​។​

បន្ទាប់ពីការប្រកួតរវាងបឹងកេត និងMagwe នៅ​ថ្ងៃ​ដែរ Global FC បើកទ្វារ​កីឡដ្ឋាន Rizal Memorial Stadium ក្នុង​ក្រុង​ម៉ានីល​ដើម្បី​ទទួល​ក្រុម​កំពូល​តារាង Johor Darul Ta’zim ដោយ កាលពី​ជើង​ទីមួយ ក្រុម​ជើង​ខ្លាំង​ម៉ាឡេស៊ី Johor បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-០៕​
 
​សូមទស្សនាឈុតហាយឡាយរវាងបឹងកេត និងMagwe






© រក្សាសិទ្ធិដោយ thmeythmey.com