កីឡាអន្តរជាតិ
អន្តរជាតិ
នៅ Real Madrid បើ​មាន Hazard និង Griezmann ត្រូវ​អត់ Ronaldo?
06, Apr 2017 , 2:59 pm        
រូបភាព
​សារព័ត៌មាន​នានា​របស់​អេ​ស្ប៉ា​ញ បាន​រាយការណ៍​ថា Cristiano Ronaldo គំរាម​ចាក​ចេញពី Real Madrid ក្នុងករណី​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ រក្សា​ការ​ប្រមាញ់​យក Eden Hazard ពី Chelsea និង Antoine Griezmann ពី Atletico Madrid នៅ​រដូវ​កាល​ក្រោយ​។​


 
Real Madrid ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «Galactico» ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ជា​ក្រុម​សម្បូរ​ទៅដោយ​កីឡាករ​ថ្លៃៗ ។ បច្ចុប្បន្ន ក្លិប​កំពូល​នៃ​ក្របខណ្ឌ La Liga មួយ​នេះ កំពុង​សម្លឹង​រក Super Stars បន្ថែមទៀត​នៅ​រដូវក្តៅ​ខាងមុខ​ដើម្បី​ពង្រឹង​ក្រុម ដោយ​ប្រធាន​ក្លិប​លោក Florentino Perez ក៏​គ្រោង​នឹង​ចំណាយ​ប្រាក់​មួយចំនួនធំ​ផង​ដល់​អ្នកចាត់ការ​ទូទៅ Zinedine Zidane នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នៅ​ឆ្នាំ​២០១៧​ខាង​មុននេះ​។​

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​កីឡា​អេ​ស្ប៉ា​ញ Diorio Gol  ខ្សែបម្រើ​ពូកែ​ញាក់ Eden Hazard ឬក៏​ខ្សែប្រយុទ្ធ Antoine Griezmann ជា​គោលដៅ​ធំ​ដែល​អាចមក​កាន់​ទឹកដី Santiago Bernabeu ហើយ​អ្នក​ទាំងពីរ​ជា​បេក្ខភាព​ល្អ​បំផុត​ដើម្បី​ជំនួស Ronaldo ស្រប​ពេលដែល​តារា​ឆ្នើម​របស់​ព័រ​ទុយ​ហ្គា​ល់​នេះ​ឈានដល់​វ័យ​៣២​ឆ្នាំ​ទៅហើយ​។​



​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក Eden Hazard វ័យ​២៦​ឆ្នាំ ត្រូវបាន​គេ​ដឹងថា​កំពុង​តែមាន​ទំនាក់​ទង​ខ្លាំង​អំពី​ការផ្ទេរ​ទៅកាន់​ក្រុម​ស្តេច​ស នឹង​រំពឹងថា​នឹងមាន​តម្លៃ​ផ្ទេរ​រហូតដល់​ទៅ ១០០​លាន​ផោន ប្រហែល​ជាង​១២០​លាន​ដុល្លារ​។ ស្របពេល​គ្នា​នេះដែរ ខ្សែប្រយុទ្ធ​មុត​ស្រួច​សញ្ជាតិ​បារាំង Antoine Griezmann វ័យ​២៦​ឆ្នាំ ដែល​កំពុង​លេង​ឲ្យ At-Madrid ក៏​កំពុងតែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្លិប​យក្ស​នេះដែរ​។​



​សរុប​កម​ការចង់បាន​កីឡាករ​ឆ្នើម​ទាំងពីរ​ខាងលើ​មក​ចូលរួម​ក្រុម​នេះ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ម្ចាស់​ពាន Ballon d’Or ៤​សម័យកាល និង​ថែមទាំង​គំរាម​ចាក​ចេញពី​ទឹកដី Bernabeu ទៀតផង​៕


Tag:
 បាល់ទាត់ Cristiano Ronaldo
  Antoine Griezmann
  Eden Hazard
© រក្សាសិទ្ធិដោយ thmeythmey.com