ព័ត៍មានសុខភាព
វិធីសាស្ត្រ​បង្កើន “​មេជី​វិត​ឈ្មោល​នៅក្នុង​ទឹកកាម​” ដើម្បី​ឆាប់​ក្លាយជា​ឪពុក​គេ​
08, Apr 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

​បរិមាណ​មេជី​វិត​ឈ្មោល សំខាន់​ណាស់​ក្នុង​ការជួយ​ឲ្យ​អ្នក ឆាប់​មានកូន​តាម​សេចក្តីប្រាថ្នា​។ បើ​អ៊ីចឹង គួរ​ធ្វើ​បែបណា ប្រសិនបើ​អ្នក ចង់​ឲ្យ​មាន​មេជី​វិត​ឈ្មោល​ច្រើន នៅក្នុង​ទឹកកាម​របស់​អ្នក​?



-    បរិមាណ​មេជី​វិត​ឈ្មោល អាស្រ័យទៅលើ​អាយុ​របស់​អ្នក ដែល​មានន័យថា អាយុ​ល្អ​ក្នុង​វ័យ​បន្ត​ពូជ (២៥ ទៅ ៣៥ ឆ្នាំ​) នឹងមាន​មេជី​វិត​ឈ្មោល​ច្រើន ហើយ​មាន​សុខភាព​ល្អ ប៉ុន្តែ អ្នក​កាន់​តែមាន​អាយុ​កាន់តែច្រើន (​លើសពី ៥៥ ឆ្នាំ​) នោះ​អ្នកនឹង​កាន់តែ​ពិបាក​
-    កត្តា​ចំណីអាហារ ក៏​ដើរតួនាទី​សំខាន់ នៅក្នុង​បញ្ហា​នេះ​ផងដែរ ដែល​នេះ​គឺ​មានន័យថា ការទទួល​ទាន​អាហារ​គ្មាន​សុខភាព​ល្អ នឹងធ្វើ​ឲ្យ​ការ​មានកូន​របស់​អ្នក មិនមាន​ដំណើរការ​រ​លូន​ទៅមុខ​នោះទេ​
-    ការហាត់​ប្រាណ នឹង​ជួយ​ពង្រឹង​ដល់​សុខភាព​មេជី​វត​ឈ្មោល ឲ្យ​កាន់តែ​ខ្លាំងក្លា​
-    ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ឲ្យ​រាងកាយ​មាំមួន​
-    ចូរ​កាត់បន្ថយ​ស្ត្រេ​ស និង​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ ដើម្បី​កុំ​ឲ្យ​វា​ប៉ះពាល់ ទៅដល់​សុខភាព​ទូទៅ​របស់​អ្នក​
-    ចូរ​ញ៉ាំ​អាហារ​មាន​វីតាមីន C និង​អង់​ទី​អុកស៊ីដ​ង់​ឲ្យ​បាន​ច្រើន​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com