ពីនេះ ពីនោះ
ពាក្យ​ព្រះពុទ្ធ ហៅថា «​ពុទ្ធដីកា​» ឯ​ពាក្យ​ព្រះសង្ឃ ហៅថា «​សង្ឃដីកា​»
12, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖ «​ពុទ្ធដីកា​» គឺ​សំដៅ​ទៅលើ​ពាក្យ​របស់​ព្រះ​ពុទ្ធអង្គ​។ រីឯ «​សង្ឃដីកា​» គឺ​សំដៅទៅលើ​ពាក្យ​របស់​ព្រះសង្ឃ​។



​វចនានុក្រម ​សម្តេច ជួន ណាត ពន្យល់ថា «​ពុទ្ធដីកា​» គឺជា​ព្រះបន្ទូល​ព្រះពុទ្ធ ឬ​សំដៅ​ចំពោះ​ពុទ្ធវចនៈ​។ ឧទាហរណ៍​ថា​៖«​ការ​សន្សំ​នូវ​បុណ្យ ជាហេតុ​នាំមក​នូវ​សេចក្តីសុខ​។ នេះ ​គឺជា​ព្រះពុទ្ធដីកា​»​។

​ចំណែក «​សង្ឃដីកា​» គឺ​សំដៅ​ដល់​ដីកា ឬ​ពាក្យសម្តី​របស់​ព្រះសង្ឃ​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​ ​សម្តេច ជួន ណាត ដដែល​។ ឧទាហរណ៍​ថា​៖«​ព្រះ​តេជគុណ បាន​មាន​សង្ឃដីកា​រួចហើយ​ថា នឹង​និមន្ត​មក​សម្តែង​ព្រះធម៌ ក្នុង​ពិធីបុណ្យ​បច្ច័យបួន របស់ខ្ញុំ​»​។​

​យ៉ាងណាក៏ដោយ វចនានុក្រម ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ ប្រើ​ក្លាយ​មក ហៅថា​«​ពុទ្ធដីកា​» គឺ​ហៅ​ដោយ​គោរព​ថា បព្វជិត និយាយស្តី​តែ​ពាក្យពិត តាម​លំ​អាន​ពុទ្ធវចនៈ​។ ឧទាហរណ៍​ថា​៖«​កុំ​មាត់ ពេល​ព្រះគ្រូចៅអធិការ កំពុងមាន​ពុទ្ធដីកា​!»៕



Tag:
 ពន្យល់ពាក្យ
  ពុទ្ធដីកានិងសង្ឃដីកា
© រក្សាសិទ្ធិដោយ thmeythmey.com