ជាតិ
ពីនេះ ពីនោះ
សមាជិក​ក្នុង​គ្រួសារ ត្រូវមាន​កាតព្វកិច្ច​និង​ចេះ​ជួយសង្គ្រោះ​គ្នា ទៅវិញទៅមក​
17, Apr 2017 , 8:10 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ឪពុកម្តាយ និង កូនប្រុស​ស្រី ហើយ​ស្វាមី និង ភរិយា ត្រូវមាន​សង្គហធម៌​ចំពោះ​គ្នា​ទៅវិញទៅមក​។ សង្គហធម៌ គឺ​សំដៅ​ដល់ ធម៌​សម្រាប់​សង្គ្រោះ​គ្នា​រវាង ឪពុកម្តាយ​និង​កូនប្រុស​ស្រី ស្វាមី​និង​ភរិយា គ្រូបាចារ្យ​និង​សិស្ស ចៅហ្វាយនាយ​និង​កម្មករ ជាដើម​។ សារព័ត៌មាន​ថ្មីៗ សូម​រៀបរាប់ តែ​សង្គហធម៌​រវាង ឪពុកម្តាយ​និង​កូនប្រុស​ស្រី ហើយ​ស្វាមី​និង ភរិយា ប៉ុណ្ណោះ​។

 
 
​សង្គហធម៌​៥​យ៉ាង ដែល​ឪពុកម្តាយ ត្រូវមាន​ចំពោះ​កូនប្រុស​ស្រី ដូចខាងក្រោម៖
 
១- ហាមឃាត់​កូន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើអាក្រក់​
២- ឲ្យ​កូន​ប្រព្រឹត្ត​តែ​អំពើ​ល្អ​
៣- ឲ្យ​កូន​រៀនសូត្រ 
៤- រៀបចំ​គ្រួសារ​ឲ្យ​កូន 
៥- ចែកទ្រព្យ​ឲ្យ​កូន 
 
​សង្គហធម៌​៥​យ៉ាង ដែល​កូនប្រុស​ស្រី ត្រូវមាន​ចំពោះ​ឪពុកម្តាយ គឺ 
 
១- គប្បី​ចិញ្ចឹម​ថែរក្សា​ឪពុកម្តាយ​វិញ 
២- គប្បី​ជួយ​ធ្វើ​ការងារ​ឪពុកម្តាយ 
៣-​គប្បី​ថែរក្សា​វង្ស​ត្រកូល​ឲ្យ​បានល្អ​
៤- គប្បី​គោរព​ប្រតិបត្តិ​ឪពុកម្តាយ ឲ្យ​បានល្អ 
៥- ត្រូវធ្វើ​បុណ្យ​ជូន​ឪពុកម្តាយ ពេល​ពួកគាត់ ធ្វើ​មរណកាល​
 
​សង្គហធម៌​៥​យ៉ាង ដែល​ស្វាមី ត្រូវមាន​ចំពោះ​ភរិយា គឺ 
 
 
 
១- ស្រឡាញ់​ភរិយា ដោយស្មោះ 
២- មិន​មើលងាយ ភរិយា​ដូចជា​ខ្ញុំកំដរ 
៣- មិន​ក្បត់​ភរិយា ទៅ​មាន​ស្រី​ផ្សេង 
៤- ប្រគល់​អំណាច​ជាធំ ឲ្យ​ភរិយា ធ្វើជា​ស្ត្រី​មេផ្ទះ​
៥- គប្បី​រៀបចំ​ឲ្យ​មាន​គ្រឿងអលង្ការ​ដល់​ភរិយា 
 
​សង្គហធម៌​៥​យ៉ាង ដែល​ភរិយា ត្រូវមាន​ចំពោះ​ស្វាមី គឺ 
 
១- គប្បី​ចាត់ចែង​ម្ហូបអាហារ ជូន​ស្វាមី 
២- គប្បី​សង្គ្រោះ​ញាតិ​ខាង​ស្វាមី និង​ញាតិ​ខាង​ខ្លួន ដោយ​ប្រពៃ​
៣- មិនត្រូវ​ក្បត់ចិត្ត​ស្វាមី ទៅ​មាន​ប្រុស​ផ្សេង 
៤- គប្បី​ថែទាំ​ទ្រព្យសម្បត្តិ ដែល​ស្វាមី​រកបាន​
៥- គប្បី​ឈ្លាសវៃ​ក្នុង​ការងារ​ផ្សេងៗ  
 
​ប្រភព​៖ សៀវភៅ «​អាមិសទាន និង ធម្មទាន​» ដែល​រៀបរៀង​ដោយ​លោក ឈុន គឹម​អៀ​ត និង​គេហរ​ទំព័រ ៥០០០ ឆ្នាំ​
 

Tag:
 ​ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com