ពីនេះ ពីនោះ
«​មហាសង្ក្រាន្ត​» មានន័យ​ដូចម្តេច​?
14, Apr 2017 , 7:30 am        
រូបភាព


«​សង្ក្រាន្ត​» មានន័យថា ដំណើរ​ឃ្លាត​ចាក​ទី​, ការឈាន​ចូលដល់​, ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​, ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​។ «​សង្ក្រាន្ត​» អាច​សំដៅ​ដល់ ពិធី​ចូលឆ្នាំថ្មី ដែលមាន​៣​ថ្ងៃ​គឺ ថ្ងៃទី​១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា​ពារ​កណ្ដាល ឬ​ហៅថា​វ័ន​បត​( ថ្ងៃ​ខ្វាក់ ), ថ្ងៃទី​៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង, ថ្ងៃ​សង្ក្រាន្ដ,​ ពិធីសង្ក្រាន្ត​។

​ចំណែក «​មហាសង្ក្រាន្ត​» មានន័យថា សំបុត្រ​ប្រាប់​ដំណើរ​ចូលឆ្នាំថ្មី ព្រមទាំង​ទំនាយ​ទឹកភ្លៀង​ជាដើម​ក្នុង​ឆ្នាំ​នោះ​ផង ឬ​ប្រតិទិន​៕

​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​

Tag:
 ពន្យល់ពាក្យ
  មហាសង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com