ពីនេះ ពីនោះ
ទេយ្យទាន ដែល​យកទៅ​ប្រគេន​ព្រះសង្ឃ មានន័យ​ដូចម្តេច​?
15, Apr 2017 , 7:30 am        
រូបភាព



​ទេយ្យទាន និង ទេយ្យវត្ថុ មាន​អត្ថន័យ​ដូចគ្នា​។ ពាក្យ​ទាំងពីរនេះ គឺ​សំដៅ​ដល់​វត្ថុ​ទាំងឡាយ ដែល​គេ យកទៅ​ធ្វើជា​ទាន ចំពោះ​បុគ្គល​ណាមួយ​។ ជាទូទៅ ទេយ្យទាន ឬ ទេយ្យវត្ថុ ត្រូវបាន​យកទៅ​ធ្វើជា​ទាន ចំពោះ​​ព្រះសង្ឃ ឪពុកម្តាយ អ្នកមានគុណ គ្រូ​បា​​ធ្យា​យ ចាស់ព្រឹទ្ធាចារ្យ ឬ​ជា​អ្នកមាន​សីល ជាដើម​។

​យោងតាម​វចនានុក្រម សម្តេច ជួន ណាត ទេយ្យទាន ឬ ទេយ្យវត្ថុ គឺជា​ឈ្មោះ​វត្ថុ​ដែល​គេ​ត្រូវ​ឲ្យ​ជា​ទាន ឬ​អាច​សំដៅ​ដល់​បច្ច័យ​ទាំង​៤​។

​បច្ច័យ​ទាំង​៤ រួ​មមាន ចីវរ​ប្បច្ច័យ (​សំដៅលើ​សម្លៀកបំពាក់​ឬ​ស្បង់​ចីវរ​របស់​ព្រះសង្ឃ​), បិណ្ឌបាតប្បច្ច័យ (​សំដៅលើ​បាយទឹក នំចំណី​), សេនាសនប្បច្ច័យ (​សំដៅលើ​ទី​សំណាក់​សម្រាប់​ស្នាក់អាស្រ័យ​), គិលាន​ភេសជ្ជ​ប្បច្ច័យ (​សំដៅលើ​ថ្នាំ​ព្យាបាល​រោគ​)៕


Tag:
 ពន្យល់ពាក្យ
  ទេយ្យទាន
© រក្សាសិទ្ធិដោយ thmeythmey.com