ពីនេះ ពីនោះ
«​ថ្ងៃ​ឡើងស័ក​» មានន័យ​ដូចម្តេច​?
16, Apr 2017 , 7:30 am        
រូបភាព



​ថ្ងៃនេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ថ្ងៃ​ចុង​ក្រោយនេះ ហៅថា «​ពារ​ឡើងស័ក​»​។​

​វចនានុក្រម​សម្តេច ជួន ណាត ពន្យល់ថា ថ្ងៃទី​៣​នៃ​ពិធី​ចូល​ឆ្នាំ ជា​ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង​។ ឡើងស័ក គឺចូលស៊ប់ក្នុងស័កឆ្នាំថ្មី។

​ចំណែកឯ ថ្ងៃទី​១ ហៅថា​ថ្ងៃ​ចូលឆ្នាំ ហើយ​ថ្ងៃទី​២ ហៅថា​ពារ​កណ្តាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​)៕


Tag:
 ពន្យល់ពាក្យ
  ឡើងស័ក
© រក្សាសិទ្ធិដោយ thmeythmey.com