ពីនេះ ពីនោះ
ពេលខ្លះ អក្សរ «​ច​» និង អក្សរ «​ជ​» មាន​លក្ខណៈ​ដូចគ្នា​
17, Apr 2017 , 7:30 am        
រូបភាព



ពាក្យ​មួយចំនួន អាច​សរសេរ​នឹង​អក្សរ «​ច​» ក៏បាន ឬ​អក្សរ «​ជ​» ក៏បាន​។

​ពាក្យ​ទាំងនោះ មានដូចជា ចួប ឬ ជួប​, ចំនួប ឬ ជំនួប​, ចួន ឬ ជួន​, ចៀន ឬ ជៀន​, ចៀនចួន ឬ ជៀនជួន​, ចៀស ឬ ជៀស​, ចៀសវាង ឬ ជៀសវាង​, ចំទើរ ឬ ជំទើរ​, ចំទើស ឬ ជំទើស​, ចំទែង ឬ ជំទែង, ចំទើសចំទែង ឬ ជំទើស​ជំទែង​, ចំទង់ ឬ ជំទង់​, ចំទយ ឬ ជំទយ​, ចំទាញ ឬ ជំទាញ​, ចំទើត ឬ ជំ​ទើត​, ចំពប់ ឬ ជំពប់​, ចំពាក់ ឬ ជំពាក់​, ចំពូក ឬ ជំពូក​, ច្រងោ ឬ ជ្រងោ​, ច្រនួច ឬ ជ្រនួច​, ច្រនៀង ឬ ជ្រនៀង​, ច្រួល ឬ ជ្រួល​, ច្រេះ ឬ ជ្រេះ ។​ល​។​

​ថ្វី​បើ ពាក្យ​ខាងលើ អាច​សរសេរ​បាន​ពីរបែប ពោលគឺ មួយ ប្រើ​អក្សរ «​ច​» ហើយ​មួយទៀត ប្រើ​អក្សរ «​ជ​» ពិតមែន តែ​ប្រជាពលរដ្ឋ​ខ្មែរ តែង​និយម​ប្រើតែ​មួយបែប​ប៉ុណ្ណោះ​។ តួយ៉ាង​ដូច​ជា ពាក្យ ចួប​, ចំនួប​, ចៀស​, ចៀសវាង​, ចំពាក់​, ចំពប់​, ចំពូក ជាដើម មិនសូវ​ត្រូវបាន​ប្រើប្រាស់​នោះទេ តែ​ប្រជាពលរដ្ឋ​ខ្មែរ ឧស្សាហ៍​ប្រើ​ឬ​សរសេរ ថា ជួប​, ជំនួប​, ជៀស​, ជៀសវាង​, ជំពាក់​, ជំពប់​, ជំពូក ច្រើនជាង​។

​យ៉ាងណា ពាក្យ​ទាំងនោះ នៅតែមាន​អត្ថន័យ​តែមួយ​ដដែល ទោះជា​សរសេរ​បាន​ពីរ​យ៉ាង ក៏ដោយ​៕
 
​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​


Tag:
 ពន្យល់ពាក្យ
  អក្សរ «ចនិងជ»
© រក្សាសិទ្ធិដោយ thmeythmey.com