ពីនេះ ពីនោះ
កុំស្នេហាជាតិតែមាត់!
×
កំណាព្យបទ ផ្កាឈូករីក
និពន្ធដោយ ប៉ាកកាខ្មៅ!
-ស្នេហាជាតិ ឃ្លាតចាប់នឹក ព្រឹកយប់ថ្ងៃ
ស្នេហាជាតិ ព្រួយស្ទើរក្ស័យ ដល់ខេមរា
ស្នេហាជាតិ ទោះបីឃ្លាត ដល់ទីណា
ស្នេហាជាតិ ឮគេថា ជាហូរហែ។
-ត្រឹមនិយាយ ងាយស្រួលណាស់ ច្បាស់រត់មាត់
ត្រឹមនិយាយ ដល់ធ្វើភ្លាត់ មាត់ចាប់ប្រែ
ត្រឹមនិយាយ ថាស្រឡាញ់ ពេញចិត្តស្នេហ៍
ត្រឹមនិយាយ ស្រឡាញ់ខ្មែរ ថាតាមគ្នា។
-ពេលធ្វើផ្សេង កេងចំណេញ ពេញបន្ទុក
ពេលធ្វើផ្សេង ខ្លះចាក់រុក មិនខ្លាចពៀរ
ពេលធ្វើផ្សេង លេងថ្ពឹនភ្នែក ហែកជាន់គ្នា
ពេលធ្វើផ្សេង ខ្លះកេងកៀរ ទ្រព្យរដ្ឋា។
-បើគិតជាតិ ឃ្លាតឆ្ងាយច្បាប់ យ៉ាប់ខ្លាំងណាស់
បើគិតជាតិ ដឹងខុសច្បាស់ ផ្លាស់អាត្មា
បើគិតជាតិ ប្រឹងរួមគ្នា ជាខេមរា
បើគិតជាតិ សូមឲ្យថា ហើយហ៊ានធ្វើ។
© រក្សាសិទ្ធិដោយ thmeythmey.com