ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ អ្វីដែល​ស្ត្រី​ត្រូវធ្វើ​ដើម្បី​សុខភាព​ទ្វារមាស ក្រោយពី​រួមភេទ​រួច​
30, Apr 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ថ្នាក់ថ្នម ការ​ថើប ការនិយាយ​ពាក្យ​ស្នេហា​អាចធ្វើ​ឲ្យ​ចំណងស្នេហា​អ្នក​កាន់តែ​ល្អ​ជាង​មុន​បាន​។ ខណៈពេលដែល​រឿងនេះ​អាច​ធ្វើបាន​ទាំងអស់នោះ អ្នក​ក៏​គួរតែ​ដឹង​ពី​សកម្មភាព​មួយចំនួន​ដែល​ទ្វារមាស​ត្រូវការ​ដែរ​ក្រោយពី​រួមភេទ​រួច​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យ​ទ្វារមាស​ឆាប់​វិវត្តន៍​ទៅរក​ភាព​ដើម​វិញ និង​ត្រៀមខ្លួន​សម្រាប់​សកម្មភាព​បន្តបន្ទាប់​ទៀត​។ ខាងក្រោម​នេះ​គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ថែរក្សា​សុខភាព​ទ្វារមាស​ក្រោយពី​រួមភេទ​រួច​។​



ជូត​ឲ្យ​ស្ងួត​ល្អ​
មែនហើយ ឥឡូវនេះ​អ្នក​ទាំង​ពីរបាន​ឈានដល់​ចំណុចកំពូល ហើយ​ទ្វារមាស​អ្នក​ក៏បាន​ស្គាល់​រសជាតិ​ទឹកកាម បូករួម​នឹង​ញើស​ប្រឡាក់​ពេញ​ដែរ ដូច្នេះ​វា​ក៏​ដល់​ពេលដែល​ត្រូវ​ជូត​សម្អាត​វា​ដែរ​។ ចូរ​ប្រើប្រាស់​កន្សែងពោះគោ​ដែល​គ្មាន​ក្លិន ឬ​ក្រដាសអនាម័យ​ដែល​ស្អាត​ដើម្បី​ស​ម្ងួ​ត​ទ្វារមាស​ទៅ​។​

​លាង​សម្អាត​ផង​
មែនហើយ ទ្វារមាស​អាច​នឹង​លាង​សម្អាត​ដោយ​ខ្លួនឯងបាន តែ​បើសិនជា​អ្នក​សម្អាត​វា​ច្រើន​ជ្រុល​វិញ វា​អាច​នឹងធ្វើ​ឲ្យ​អតុល្យភាព​ដល់​កម្រិត pH និង​បង្ក​ភាព​ស្ងួត​ខ្លាំង​ក្នុង​ទ្វារមាស​បាន​។ យ៉ាងណាមិញ ការលាង​សម្អាត​ទ្វារមាស​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​អាចជួយ​កំចាត់​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​កាមរោគ ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​ផ្សិត​បាន​។​

​ចូល​បន្ទប់ទឹក​

​មនុស្ស​ភាគច្រើន​ជឿថា ការ​នោម​ក្រោយពី​រួមភេទ​រួច​អាចជួយ​ឲ្យ​ចៀស​ផុតពី​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​បាន ព្រោះ​វា​នឹង​បញ្ចេញ​បាក់តេរី​បង្ក​រោគ​មក​ខាងក្រៅ​អស់​។ ប៉ុន្តែ​បើសិនជា​អ្នក​មិនមាន​អារម្មណ៍​ចង់​នោម​ទេ ក៏​មិន​អី​ដែរ​។​

​ញ៉ាំ​ទឹក​ដើម្បី​បំបាត់​ការ​ស្រេកទឹក​

​មែនហើយ ចូរ​ញ៉ាំ​ទឹក​មួយ​ទៅ​ពីរ​កែវ​ផង​។ តើ​អ្នកមាន​ឆ្ងល់​ទេ​ថា តើ​វា​អាចជួយ​អ្វី​ដល់​ទ្វារមាស​ដែរ​ទៅ​? នៅពេល​អ្នក​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​បានល្អ​បែបនេះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ទ្វារមាស និង​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​វិល​មក​ធម្មតា​វិញ​បាន​។​

​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​

​ទឹកដោះគោ​យ៉ា​អួ​គឺជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​ក្រោយពី​រួមភេទ​រួច​។ តើ​ដឹងថា​មកពី​អ្វី​ដែរ​ទេ​? នេះ​ដោយសារតែ​វា​ជា​ប្រភព​នៃ​បាក់តេរី​ល្អៗ​ដែល​អាច​បង្គ្រប់​ក្នុង​ខ្លួន​បាន និង​ថែរក្សា​កម្រិត pH ក្នុង​ទ្វារមាស ព្រមទាំង​ការពារ​មិន​ឲ្យ​មានការ​បង្ក​រោគ​ផ្សិត​ទៀត​។​

​ស្លៀក​សម្លៀកបំពាក់​ដែល​ត្រឹមត្រូវ​

​មែនហើយ​ក្រោយពី​រួមភេទ​រួច​អ្នក​ពិតជា​ប្រ​ញ៉ាប់​ស្លៀកពាក់​វិញ​។ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​ការ​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​តឹងៗ និង​ប្តូរ​មក​ស្លៀក​ខោអាវ​ណា​ដែល​ធូរ​វិញ​ដើម្បី​ឲ្យ​សរីរាង្គ​ទាំងអស់​ស្រួល​ដកដង្ហើម​ក្នុងពេល​កំពុងតែ​គេង​។​

​ងូតទឹក​ក្តៅ​ឧណ្ហៗ​

​រឿងនេះ​ដូចជា​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ឡើងវិញ​ក្រោយពី​រួមភេទ​រួច ហើយ​វា​ក៏​ល្អ​ចំពោះ​សុខភាព​ទ្វារមាស​ដែរ​។ បើសិនជា​អ្នក​ទាំងពីរ​ធ្វើ​វា​ទាំងពីរ​នាក់​កាន់តែ​ល្អ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖  www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com