ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​សុខភាព៖ មិន​ចង់​ឲ្យ​ថ្លើម​ឆាប់​ខូច​ទេ គួរ​ចៀសវាង​អាហារ​ទាំងនេះ​ឲ្យ​បាន​ច្រើន​
30, Apr 2017 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម​គឺជា​សរីរាង្គ​ក្នុង​ពោះ​ដ៏​ធំជាងគេ​បំផុត ហើយ​វា​មាន​នាទី​ដ៏​សំខាន់​គឺ​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​។ ក្រៅពីនេះ​វា​ក៏មាន​ការងារ​ផ្សេង​ត្រូវធ្វើ​ដែរ ដូច្នេះ ការរំលាយ​ជាតិ​ថ្នាំ បញ្ចេញ​អ័រម៉ូន និង​កូ​ឡេ​ស្តេ​រ៉ុល​ដែលមាន​ច្រើន​ចោល រក្សា​វីតាមីន ជាតិ​រ៉ែ និង Glycogen ព្រមទាំង​រំលាយ​ជាតិ​ខ្លាញ់​ជាដើម​។ តាមពិតទៅ ថ្លើម​ជា​សរីរាង្គ​ដែល​ធ្វើការ​យ៉ាងសកម្ម​ជាងគេ​បំផុត​។​



​ទោះបីជា​យ៉ាងណាក៏ដោយ មាន​អាហារ​ច្រើនណាស់​ដែល​អ្នក​គួរ​កាត់បន្ថយ​បើសិនជា​មិន​ចង់​ផ្តល់​គ្រោះថ្នាក់​ដល់​ថ្លើម​ទេនោះ​។ អាហារ​មួយចំនួន​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាងថា​មិនល្អ​ចំពោះ​ថ្លើម​មា​នោះ​មានដូចជា​៖
•    អាហារ​ប្រៃ​
•    អាហារ​ដែល​ផ្អែមៗ​ពេក​
•    អាហារ​លឿន​ដូចជា សាំង​វិច បឺ​ហ្គ័​រ ឬ​ភី​ហ្សា​
•    អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ Trans Fat
•    គ្រឿង​ស្រវឹង​៕

​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com