អត្ថបទពាណិជ្ជកម្ម
របាយការណ៍​លទ្ធផល​អាជីវកម្ម ត្រីមាស​ទី​១ របស់​អេស ស៊ី ជី បង្ហាញ​ការវិនិយោគ​ខ្ពស់​ក្នុង​តំបន់​អាស៊ាន​
30, Apr 2017 , 12:56 pm        
រូបភាព
​ក្រុមហ៊ុន អេស ស៊ី ជី ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន បាន​បញ្ចេញ​របាយការណ៍​លទ្ធផល​អាជីវកម្ម​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ដែល​បង្ហាញថា ប្រាក់ចំណេញ​សម្រាប់​ក្រុមហ៊ុន​ទាំងមូល បាន​កើនឡើង ២៩​ភាគរយ ធៀប​នឹង​ឆ្នាំមុន ។ យោងតាម​របាយការណ៍​ដដែល កំណើន​នេះ​គឺ​ដោយ​សារភាព​រីកចំរើន​នៃ​អាជីវកម្ម​សារធាតុ​គីមី​របស់​ក្រុមហ៊ុន​ក្នុង​តំបន់​អាស៊ាន ។​

​លោក Roongrote Rangsiyopash ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន អេស ស៊ី ជី បានបង្ហាញ​ទិន្នន័យ​មុន​ធ្វើ​សវនកម្ម សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ដែល​ក្នុងនោះ​ប្រាក់ចំណូល​ពី​ការលក់​ដែល​បាន​ចុះបញ្ជី បាន​កើនឡើង ៦ ភាគរយ ធៀប​នឹង​ឆ្នាំមុន ធ្វើ​ឲ្យ​ប្រាក់ចំណូល​ពី​ការលក់​កើនឡើង​ដល់ ១៣.៣៦៤ ពាន់​លាន​រៀល (​ឬ ៣.៣១១ លាន​ដុល្លារ​អាមេរិក​) ។ ក្រុមហ៊ុន​ក៏​សម្រេចបាន ប្រាក់ចំណេញ​សម្រាប់​ការី​បរិច្ឆេទ​នេះ ក្នុង​ចំនួន​ទឹកប្រាក់ ១.៩៩៨ ពាន់​លាន​រៀល (​ឬ ៤៩៥ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ២៩ ភាករយ បើ​ធៀប​នឹង​ឆ្នាំមុន ។

​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន អេស ស៊ី ជី កាន់កាប់​ទ្រព្យសកម្ម​សរុប ស្មើនឹង​ចំនួន​ទឹកប្រាក់ ១.២៥២ ពាន់​លាន​រៀល (​ឬ ៣០៧ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ២ ភាគរយ ធៀប​នឹង​ឆ្នាំមុន ។ របាយការណ៍​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន ក៏បាន​បង្ហាញថា ប្រាក់ចំណូល​ពី​ការលក់​នៅ​កម្ពុជា គឺមាន​ចំនួន​ទឹកប្រាក់ ២១៣ ពាន់​លាន​រៀល (​ឬ ៥៣ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ៩ ភាគរយ ធៀប​នឹង​ឆ្នាំមុន ដែល​ទទួលបាន​ពី​អាជីវកម្ម​ស៊ីម៉ង់ត៍ ។

​សម្រាប់​ការ​វិ​វដ្ត​សំខាន់​ថ្មីៗ​ក្នុង​តំបន់​អាស៊ាន លោក Roongrote Rangsiyopash បាន​មានប្រសាសន៍ថា កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន អេស ស៊ី ជី បាន​បង្កើន​ទំហំ​វិនិយោគ​ដល់ ៧១ ភាគរយ ក្នុង​គម្រោង​សាងសង់​រោងចក្រ​គីមី​ឥន្ធនៈ ឡុង​សឺ ដែល​នឹង​ក្លាយជា​រោងចក្រ​គីមី​ឥន្ធនៈ​ពេញលេញ​ដំបូង​គេ​នៅ​វៀតណាម ។ គម្រោង​សាងសង់​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​បា​រៀ​វង់​តៅ ជិត​ទីក្រុង​ហូជីមិញ ដែលជា​ទីតាំង​មាន​សក្តានុពល​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។ រោងចក្រ​នឹងត្រូវ​សាងសង់​នេះ នឹង​បំពាក់​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត និង​បំពេញ​តាម​ស្ដង់ដារ​អន្ដរជាតិ​ផ្នែក​សុខភាព សុវត្ថិភាព និង​បរិស្ថាន នៅពេល​ធ្វើ​ប្រតិ​ប​ត្ដិ​ការ ។ នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន អេស ស៊ី ជី បាន​ឈាន​ដំណាក់កាល​ចុងក្រោយ​នៃ​ការសម្រេចចិត្ត​វិនិយោគ​ជាមួយ​ដៃគូ​ក្នុងប្រទេស​វៀតណាម ។ ការសាងសង់​ត្រូវបាន​រំពឹងថា​នឹង​ចំណាយ​រយៈពេល​៥​ឆ្នាំ ហើយ​រោងចក្រ​អាច​នឹង​ចាប់ផ្តើម​ប្រតិ​ប​ត្ដិ​ការ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០២២ ។​

​បន្ថែម​ពីនេះ អេស ស៊ី ជី ក៏បាន​ទិញយក​ក្រុមហ៊ុន JSC (“VCM”) ដែលជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ​នៅ​វៀតណាម ដែលមាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​បាន ៣,១​លាន​តោន​ក្នុង​មួយឆ្នាំ ។ ការវិនិយោគ​ថ្មី​នេះ បូកផ្សំ​នឹង​រោងចក្រ​ស៊ីម៉ង់ត៍​ថ្មីៗ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ឡាវ ដែល​ទើបនឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ត្រីមាស​ទីមួយ​នេះ បច្ចុប្បន្ន ក្រុមហ៊ុន អេស ស៊ី ជី មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​សរុប​បាន ១០,៥ លាន​តោន​ក្នុង​មួយឆ្នាំ ក្នុង​តំបន់​អាស៊ាន (​មិន​រាប់បញ្ចូល​ប្រទេស​ថៃ​) ។​

​គួរ​បញ្ចាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០១៧ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន អេស ស៊ី ជី ទាំងមូល គឺ​ស្មើនឹង​ទឹកប្រាក់ ៦៥.៣៦៩ ពាន់​លាន​រៀល (​ឬ ១៦.០០៨ លាន​ដុល្លារ​អាមេរិក​) ខណៈដែល​ទ្រព្យសកម្ម​សរុប​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​អាស៊ាន (​មិន​រាប់បញ្ចូល​ប្រទេស​ថៃ​) មាន​ចំនួន​ទឹកប្រាក់ ១៥.៩៤៧ ពាន់​លាន​រៀល (​ឬ ៣.៩០៥ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ២៤ ភាគរយ​នៃ​ទ្រព្យសកម្ម​ប្រមូលផ្តុំ​សរុប​របស់​ក្រុមហ៊ុន ។​

(​អត្ថបទ​ពាណិជ្ជកម្ម )




Tag:
 Quantum Communications
© រក្សាសិទ្ធិដោយ thmeythmey.com