ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​សុខភាព​៖ គ្រាប់​ឈូក​មាន​ប្រយោជន៍​ដល់​សុខភាព​យ៉ាង​អស្ចារ្យ​!​
01, May 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្កាឈូក​គឺជា​រុក្ខជាតិ​ដ៏​ពេញនិយម​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​យើង​ចំណាំ​យកមក​តុ​ប​តែ​សម្រាប់​កម្មវិធី​សែនព្រេន​នានា ប៉ុន្តែ​ក្រៅពីនេះ វា​ក៏មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​យើង​ដែរ​ពី​ការ​ទទួលទាន​មឺ​ម និង​គ្រាប់​ឈូក​។ ផ្កាឈូក​មាន​គ្រាប់​របស់​វា ដែល​អាច​ញ៉ាំ​ទាំង​ឆៅ និង​ចម្អិន​។



​យ៉ាងណាមិញ គ្រាប់​ឈូក​មាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ​ចំពោះ​សុខភាព​មនុស្ស​យើង សូម​តាមដាន​ដូចខាងក្រោម​នេះ​៖

​ប្រឆាំង​ភាព​ចាស់​
​កាលណា​មនុស្ស​យើង​អាយុ​កាន់តែច្រើន ស្បែក​នឹង​បាត់បង់​ភាពយឺត ដែលជា​ហេតុ​នាំ​ឲ្យ​ឆាប់​មាន​អាកា​រៈ​ស្បែក​ជ្រីវជ្រួញ​។ រឿងនេះ​កើតឡើង​ដោយសារ​ការខូចខាត​ប្រូតេអ៊ីន​របស់​ស្បែក​ឈ្មោះថា Collagen​។ តាម​ការសិក្សា​បាន​រកឃើញថា គ្រាប់​ផ្កាឈូក​មាន​សារធាតុ L-isoaspartyl Methytransferase, Ascorbic Acid, និង Glutathione ដែល​អាច​កាត់បន្ថយ​ការខូចខាត​របស់ Collagen បាន​។​

​បង្ការ​ការ​រលាក​អ​ញ្ជា​ញ​ធ្មេញ​
​គ្រាប់​ឈូក​មាន​សារធាតុ Flavonoid មួយ​ប្រភេទ​ឈ្មោះថា Kaempferol ដែល​វា​ជួយ​ជំរុញ​ដល់​សមត្ថភាព​ប្រឆាំង​ការ​រលាក​របស់​អ​ញ្ជា​ញ​ធ្មេញ​បាន​។ វា​ក៏​ជួយ​ថែរក្សា​សុខភាព​ធ្មេញ​បាន​កាន់តែ​ល្អ​ដែរ​។​

​ព្យាបាល​ការ​គេង​មិន​លក់​

​តាម​ក្បូន​វេជ្ជសាស្ត្រ​ចិន​គឺ​គេ​ប្រើ​គ្រាប់​ឈូក​ដើម្បី​ព្យាបាល​ការ​គេង​មិន​លក់​។ គ្រាប់​ឈូក​អាចជួយ​ធ្វើ​ឲ្យ​ធូរស្រាល​ក្នុង​អារម្មណ៍ និង​ជំរុញ​ដល់​ខួរក្បាល​ឆាប់​ងងុយគេង​។​

​បញ្ចុះ​សម្ពាធ​ឈាម​
​ក្នុង​បណ្តូល​គ្រាប់​ឈូក​មាន​សារធាតុ Alkaloids មួយចំនួន ដែល​វា​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រឹង​របស់​សាច់ដុំ និង​ជំរុញ​ដល់​សរសៃឈាម​រីក​ធំ​បាន​ទៀត​។ ការរីក​ធំ​របស់​សរសៃឈាម​បែបនេះ នឹង​បន្ថយ​សម្ពាធ​ឈាម​លើ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​បាន​។ ក្រៅពីនេះ គ្រាប់​ឈូក​ក៏មាន​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​អាចជួយ​កាត់បន្ថយ​ផលវិបាក​នៃ​ការ​លើស​សម្ពាធ​ឈាម​កាន់តែខ្លាំង​ដែរ​។​

​ជំរុញ​ដល់​សុខភាព​តម្រងនោម​
​គ្រាប់​ឈូក​មាន​សារធាតុ Astringent ដែលមាន​ប្រយោជន៍​ជាពិសេស​ដល់​តម្រងនោម​។ វា​ក៏​ជួយ​បង្កើន​ថាមពល​ដល់​រាងកាយ និង​ជំរុញ​ដល់​ការ​ឃ្លាន​អាហារ​ដែរ​។ វា​ជួយ​ព្យាបាល​បញ្ហា​មិន​ឃ្លាន​អាហារ​ដែល​បណ្តាលមកពី​ជំងឺ​បាន​។​

​ព្យាបាល​បញ្ហា​រាករូស​
​គ្រាប់​ឈូក​មាន​សមត្ថភាព​ព្យាបាល​បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ​បាន​ដូចជា ក្រពះ​មិន​កិន និង​រាករូស​។ ការស្រាវជ្រាវ​ក៏​បញ្ជាក់ថា កាលណា​ញ៉ាំ​គ្រាប់​ឈូក​បាន​ទៀងទាត់ វា​នឹង​ជួយ​ជំរុញ​ដល់​សុខភាព​អណ្តើក​។​

​ជំរុញ​ដល់​សមត្ថភាព​ធ្វើ​ឲ្យ​ឈាមកក​
​សារធាតុ Flavonoid ឈ្មោះថា Quercetin មាន​សមត្ថភាព​ជួយ​ព​ង្លឿ​ន​ដល់​ការ​កក​របស់​ឈាម​ក្នុងករណី​មាន​របួស ឬ​វះកាត់​។ សារធាតុ​នេះ​ក៏​ជួយ​ពង្រឹង​ដល់​ជញ្ជាំង​របស់​សរសៃឈាម​តូចៗ ដើម្បី​កុំ​ឲ្យ​ហូរឈាម​ច្រើន​បានដែរ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖  www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com