ពីនេះ ពីនោះ
ពាក្យ «​ក្លែង​, ខ្លែង​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​? ​
01, May 2017 , 7:38 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​ក្លែង​, ខ្លែង​» សារ​ណ​ជន​ភាគច្រើន​តែងតែ​ប្រើពាក្យ​ទាំងពីរ​នេះ​ច្រឡំ​ន័យ​គ្នា និង​ខ្លះទៀត​ក៏បាន​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនេះ​ច្បាស់​ឡើយ​។ វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​អត្ថន័យ និង​ការប្រើ​ពាក្យ​ទាំងពីរ​នេះ​ខុសគ្នា​យ៉ាង​ដូច្នេះ​៖



ពាក្យ «​ក្លែង​» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ប្លែក​ចាក​រូបរាង​ដើម ទៅយក​រូបរាង​ថ្មី ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់ ឬ​ពោល​ឲ្យ​ខុស​ចាក​សំដី​ដើម ទៅ​ពាល​សំដី​ថ្មី ដើម្បី​កុំ​ឲ្យ​គេ​ដឹង​។ ឧទាហរណ៍​៖ ក្លែងរូប​, ក្លែងសំដី​, ក្លែងសំឡេង​។ ល​។

រីឯពាក្យ «​ខ្លែង​» ជា​នាម មានន័យថា ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ក្រហម​ក្រមៅ ត្រង់​មាន​សម្បុរ ស ចំពុះ​ខុប ក្រញាំ​ជើង​ចំណាប់​មាំ អាច​ចាប់​សត្វ​តូចៗ​ស៊ី​បាន​។ ម្យ៉ាងវិញទៀត មានន័យថា រូបតំណាង​សត្វ​ខ្លែង ធ្វើ​ដោយ​ក្រដាស​សម្រាប់​បង្ហើរ​។ ឧទាហរណ៍​៖ ខ្លែងបង្ហើរ​, បង្ហើរខ្លែង​។ ល​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com