កាលណា​មនុស្ស​ខ្វះ​ជាតិ​ប្រូតេអ៊ីន ឬ​សាច់​ក្នុង​ខ្លួន នឹង​បង្ហាញ​អាកា​រទាំង​អស់នេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
កាលណា​មនុស្ស​ខ្វះ​ជាតិ​ប្រូតេអ៊ីន ឬ​សាច់​ក្នុង​ខ្លួន នឹង​បង្ហាញ​អាកា​រទាំង​អស់នេះ​
24, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រូតេអ៊ីន​គឺជា​សារធាតុ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បង្កើតជា​សាច់ដុំ ហើយ​វា​ក៏មាន​ក្នុង​អាហារ​ជាច្រើន​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្នុងករណី​ដែល​អ្នកទទួលបាន​ប្រូតេអ៊ីន​មិនបាន​គ្រប់គ្រាន់ ឬ​ញ៉ាំ​មិន​គ្រប់ វា​នឹង​បង្ហាញ​ជា​អាកា​រ​ជាច្រើន​ឲ្យ​អ្នក​បានដឹង​។​



​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​

​កាលណា​ក្នុង​ខ្លួន​មាន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ វា​អាច​នឹង​បណ្តាល​ឲ្យ​មានការ​រលាក​កាន់តែខ្លាំង អតុល្យភាព​អ័រម៉ូន និង​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន​។ បើសិនជា​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន តែ​បែរជា​ញ៉ាំ​របស់​ផ្អែម​ច្រើន​វិញ​នោះ កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​អាច​នឹង​ចាប់​ផ្តើមឡើង​ខ្ពស់​ជាមិនខាន​។​

​មាន​អារម្មណ៍​តក់ស្លុត​ខ្លាំង និង​ឆាប់​ខឹង​

​អាស៊ីតអាមីណេ​គឺជា​សារធាតុ​ដើម្បី​ធ្វើការ​ឲ្យ​សារធាតុ​ចម្លង​សរសៃប្រសាទ និង​គ្រប់គ្រង​អារម្មណ៍​។ ប្រូតេអ៊ីន​ជួយ​ខួរក្បាល​ក្នុងការ​សំយោគ​អ័រម៉ូន​ជាច្រើន​ដូចជា Dopamine និង Serotonin ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​។ អាស៊ីតអាមីណេ​កើតចេញពី​ប្រូតេអ៊ីន​។​

​ហាត់ប្រាណ​កាន់តែ​មានការ​ឈឺចាប់​

​ប្រូតេអ៊ីន​គឺជា​សារធាតុ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​បង្កើត​សាច់ដុំ​ថ្មី ប៉ុន្តែ​វា​ក៏​សំខាន់​សម្រាប់​រក្សា​និរន្ត​ភាព​ថាមពល និង​ការលើកទឹកចិត្ត​ដែរ​។ កាលណា​ញ៉ាំ​អាហារ​មិនសូវមាន​ជាតិ​ប្រូតេអ៊ីន វា​នឹងធ្វើ​ឲ្យ​សាច់ដុំ​ស្វិត អស់កម្លាំង និង​ឡើង​ជាតិ​ខ្លាញ់​ទៅវិញ​។​

​គេង​មិនបាន​លក់​ស្រួល​ទេ​

​ពេលខ្លះ ការ​គេង​មិន​លក់​អាចមាន​ជាប់ទាក់ទង​នឹង​ភាពមិន​ហ្នឹង​រ​បស់​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​មុនពេល​គេង​អាចជួយ​ឲ្យ​មាន​ការផលិត​សារធាតុ Tryptophan និង Serotonin ដែល​វា​មាន​ឥទ្ធិពល​តិចតួច​បំផុត​ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ប្រូតេអ៊ីន​ក៏​ជួយ​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ក្នុងពេល​ញ៉ាំ​អាហារ​ដែរ​។​

​គិត​អ្វី​មិន​ចេញ​

​ប្រូតេអ៊ីន​ជា​តម្រូវការ​សម្រាប់​ការ​ទ្រទ្រង់​មុខងារ​សរសៃប្រសាទ​។ ការដែល​គិត​អ្វី​មិន​ចេញ កង្វះ​ការ​ផ្ចង់អារម្មណ៍ និង​ពិបាក​រៀន​អ្វីៗ​ដែល​ថ្មី អាចជា​សញ្ញា​បញ្ជាក់ថា អ្នកត្រូវការ​ប្រូតេអ៊ីន​បន្ថែម​ដែរ​។ ការ​ដែលមាន​ប្រូតេអ៊ីន​ក្នុង​ខ្លួន​គ្រប់គ្រាន់​អាច​បង្កើន​ការធ្វើការងារ និង​ជំនាញ​រៀនសូត្រ​ទៀត​។​

​ឈឺក្រពះ​

​មុខងារ​រំលាយ​អាហារ​ជាច្រើន​គឺ​ផ្អែកទៅលើ​ការ​ញ៉ាំ​អាស៊ីតអាមីណេ​។ បើសិនជា​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ពី​ខ្លួន​តែម្តង ដោយសារតែ​កង្វះ​ជាតិ​ប្រូតេអ៊ីន​នោះ ការផលិត​អង់ស៊ីម ការ​កន្ត្រាក់​សាច់ដុំ​ក្នុង​ផ្លូវ​រំលាយ​អាហារ និង​ការរំលាយ​អាហារ​ក៏​រង​ការប៉ះពាល់​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com