ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការៈដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ទទួលបាន​ជាតិ​ប៉ូ​តា​ស្យូ​ម​មិន​គ្រប់គ្រាន់​ឡើយ
02, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​​ជាតិ​ប៉ូ​តា​ស្យូ​ម​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​រាងកាយ​មនុស្ស​យើង​។ វា​ជួយ​សម្រួល​ដល់​ជាតិ​ទឹក​ក្នុង​ខ្លួន ការ​កន្ត្រាក់​របស់​សាច់ដុំ និង​តុល្យភាព​ជាតិ​រ៉ែ​។ ជាមួយគ្នានេះដែរ ប៉ូ​តា​ស្យូ​ម​ក៏មាន​ឥទ្ធិពល​ជាមួយ​ជាតិ​សូ​ដ្យូ​ម​ដែល​អ្នក​ទទួលទាន​ដែរ​។​



​អ្នក​អាច​អាច​រកបាន​ជាតិ​ប៉ូ​តា​ស្យូ​ម​បាន​យ៉ាង​ងាយ​ពី​ក្នុង​អាហារ​ជាច្រើន​ដូចជា ផ្លែ​ប័​រ ផ្លែ​ចេក និង​សណ្តែក​ស​ជាដើម​។ យ៉ាងណាមិញ បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈ ឬ​រោគសញ្ញា​ដូចខាងក្រោម​នេះ​មែន មានន័យថា ក្នុង​ខ្លួន​កំពុងតែ​មិនមាន​ជាតិ​សូ​ដ្យូ​ម​គ្រប់គ្រាន់​ទេ ដូច្នេះ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពី​និត្យ​ហើយ​។​

​ទល់លាមក​
​កាលណា​ជាតិ​ប៉ូ​តា​ស្យូ​ម​មាន​ទាប វា​អាច​បន្ថយ​មុខងារ​របស់​រាងកាយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​អញ្ចឹង​ដែរ​។ ដូច្នេះ​អ្នកនឹង​ងាយ​មាន​អាកា​រៈ​ទល់លាមក​ណាស់​។​

​អស់កម្លាំង​ពី​ខ្លួន​តែម្តង​
​ការ​អស់កម្លាំង​បែបនេះ​មិនមែន​ដោយសារតែ​ការធ្វើការងារ​អ្វីមួយ​ធ្ងន់​ហើយ​ហត់​នោះទេ​។ អារម្មណ៍​នៃ​ការ​អស់កម្លាំង​នេះ​គឺ​មិនអាច​ពន្យល់បាន​តែម្តង​។​

​លើស​សម្ពាធ​ឈាម​
​ជាតិ​ប៉ូ​តា​ស្យូ​ម​អាច​បន្ថយឥទ្ធិពល​រប​ស់​ជាតិ​សូ​ដ្យូ​ម​បាន​។ ដូច្នេះ​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវការ​ទទួលទាន​វា​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ធម្មតា​។​

​ហើមពោះ​គ្រប់ពេល​
​នៅពេល​អ្នកមាន​ចំនួន​ប៉ូ​តា​ស្យូ​ម​ទាប​ក្នុង​ខ្លួន រាងកាយ​កាន់តែ​ពិបាក​ក្នុងការ​សម្របសម្រួល​ដ​ល់​ជាតិ​សូ​ដ្យូ​ម ហើយក៏​ជំរុញ​ឲ្យ​កើតជា​ភាព​ហើមពោះ​បានដែរ​។​

​ញ័រ​ដើមទ្រូង
​ការ​កង្វះ​ជាតិ​សូ​ដ្យូ​ម​ក៏​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ដែរ ព្រោះ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជាដើម​ហេតុ​នាំ​ឲ្យ​ញ័រ​ដើមទ្រូង និង​បេះដូង​លោត​ខុស​ចង្វា​ក់ដោយ​មិនមាន​ហេតុផល​អ្វី​ឡើយ​។​

​មាន​អារម្មណ៍​ថា​ឈឺ​ឈៀបៗ និង​ស្ពឹក​ដៃជើង​
​ប៉ូ​តា​ស្យូ​ម​ជួយ​ថែរក្សា​សុខភាព​ប្រព័ន្ធ​សរសៃប្រសាទ​។ បើសិនជា​គ្មាន​ប៉ូ​តា​ស្យូ​ម​ទេ អ្នក​ប្រហែល​ចា​មាន​បញ្ហា​ដូច​គេ​យក​ម្ជុលចាក់​ស្បែក​អញ្ចឹង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com