អត្ថបទពាណិជ្ជកម្ម
SAMSUNG GALAXY S8 បញ្ឆេះ​ក្តី​សុ​បិ​ន្ត​របស់​យុវជន​ ​នៅក្នុង​ពិ​ព័ណ៌ STEM FESTIVAL 2017
02, May 2017 , 4:38 pm        
រូបភាព
កុមារ​មាន​ថាមពល និង​សមត្ថភាព​ក្នុងការ​សិក្សា រាប់រយ​នាក់​មកពី​គ្រប់​ខេត្ត​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមក​ប្រមូល​ផ្តុំគ្នា នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាលពី​ថ្ងៃ​២៩-៣០ មេសា កន្លងទៅ​។ លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​ក្នុងឱកាស​បើក​កម្មវិធី​មហោស្រប​ពិ​ព័ណ៌ STEM ថា «​ដូចដែល​អ្នក​ធ្លាប់​បានដឹង​រួចមកហើយ បេសកកម្ម​របស់​ក្រុមហ៊ុន​សាម​សុង​គឺ “​ធ្វើ​ឲ្យ​ពិភពលោក​សម្បូរបែប​ទៅដោយ​ភាព​ប្រឌិត​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​, ផលិតផល​, និង​ការ​រចនា ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរឡើង ប្រកបដោយ​ទំនួល​ខុសត្រូវ​កិច្ចការ​សង្គម ហើយ​មាន​និរន្តរភាព​។ កាន់តែ​អស្ចារ្យ​ជាង​នេះ ទៅទៀត ដោយសារ​បេសកកម្មរ​បស់​យើង​នេះ ធ្វើ​ឲ្យ​យើង​បានរួម​ចំណែក​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ​»​។​

​ឪពុក​របស់​កុមារា​វ័យ​១១​ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​មានប្រសាសន៍​ឆ្លើយតប​ទៅនឹង អ្វីដែល គាត់​បាន​ឃើញថា «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្វីដែល​ក្មេងៗ​ជំនាន់​ក្រោយ​បាននិងកំពុង​សិក្សា និង​ទទួលបាន​។ ខ្ញុំ​ពិតជា មាន​ក្តីរំភើប​រីករាយ​ណាស់ ចំពោះ​ផ្លែផ្កា​ដែល​យើង​ជា​ឪពុកម្តាយ​បាន​ខិតខំ ដាំ​ដុះ យើង​បាន​បញ្ជូន​កូន​ទៅ​សាលារៀន ហើយ​ពួកគេ​អាចមក​ឃើញ​ពី​ភាព​អស្ចារ្យ​ទាំងនេះ​។ ខុសពី​កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិនបាន​មាន​ក្តី​ស្រមៃ​ថា អាច​ឃើញ​របស់​អស្ចារ្យ​ទាំងនេះ​ទេ ដូចជា​ទូរ​សព្ទ​ដៃ Samsung Galaxy S8 ជាដើម ដែល​ខ្ញុំ​អាច​ឃើញ និង​តេស្ត​ដោយផ្ទាល់​នៅក្នុង​ដៃ​។​





​ក្នុង​អំ​ទ្បុ​ង​មហោស្រប​តាំង​ពិ​ព័រ​ណ៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​លើក​ទី ១៣ សិស្សានុសិស្ស បានបង្ហាញ​ការងារ​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ និង​មានឱកាស​ទំនាក់ទំនង​ជាមួយ​សិស្ស និង​គ្រូបង្រៀន​ផ្សេងៗ​ទៀត​។ ការតាំង​ពិ​ព័រ​ណ៌​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ដូចជា ក្រុមហ៊ុន​សាម​សុង និង​ដៃគូ​ផ្សេងទៀត បានដាក់​បង្ហាញ​ដើម្បី​ផ្តល់ឱកាស​ក្នុងការ​ផ្លាស់ប្តូរ​គំនិត​សិក្សា ពីគ្នា​ទៅវិញទៅមក អំពី​ហេតុផល និង​វិធីសាស្ត្រ​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ​។​



​គ្រូបង្រៀន​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​កត់សម្គាល់ថា «​កម្មវិធី​នេះ​បានផ្តល់​ឱកាស​ដល់ សិស្ស និស្សិត ស្វែងយល់​និង​បង្ហាញ​ពី​ទេពកោសល្យ​ប្លែកៗ​គ្នា​របស់​ពួកគេ ដែល​ពួកគេ​កម្រ​នឹង មានឱកាស​។ ចូលរួម​ក្នុង​កម្មវិធី​នេះ​យើង​បាន​ជួប​ជាមួយ​មនុស្ស​រាប់ពាន់នាក់​ដែល​ចាប់អារម្មណ៍​នឹង ស្នាដៃ​របស់​យើង​។ ពួកគេ​បាន​ផ្តល់នូវ​មោទនភាព​យ៉ាង​សម្បើម​ដល់​សិស្ស​និស្សិត​របស់​យើង​»​។​





​មហោស្រប​ពិ​ព័ណ៌ STEM កម្ពុជា​លើក​ទី​១៣​នេះ ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​៣០ មេសា​នេះ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី STEM CAMBODIA: http://www.stemcambodia.ngo/

​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំ​ជូន​នូវ​បទពិសោធន៍​ថ្មី​ដល់​ពិភពលោក និង​អនាគតកាល ដែល​ពោរពេញ​ទៅដោយ​គំនិត និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​។ ក្រុមហ៊ុន​សាម​សុង​កំពុង​កៃ​ច្នៃ​អភិវឌ្ឍ​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ ស្មា​ត​ហ្វូ​ន ឧបករណ៍​ពាក់​លើ​រាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់​នៅផ្ទះ​បែប​ឌីជីថល ឧបករណ៍​ឨ​សថ​ថ្នាំពេទ្យ ប្រព័ន្ធ​បណ្តាញ​ផ្សេងៗ គ្រឿង​បរិក្ខារ​ចម្លង​អគ្គីសនី និង​គ្រឿង​អំពូល LED ផងដែរ​។ សម្រាប់​ព័ត៌មាន​ថ្មីៗ សូម​ចូលទៅ​កាន់ Samsung Newsroom នៅ​គេហទំព័រ http://news.samsung.com​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com