ពីនេះ ពីនោះ
ពាក្យ​«​ក្លើ​» និង «​ម្រាក់​»​ប្រើ​សម្រាប់​ហៅ​មិត្តភក្តិ​ប្រុស​ស្រី​ជិតស្និទ្ធ​
03, May 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
«​ក្លើ​» គឺជា​ពាក្យ​សម្រាប់​មនុស្ស​ប្រុស​ហៅ​មិត្តភក្តិ​ដែល​ខ្លួន គិតថា ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​។ ប្រសិនបើ ស្រី ហៅថា «​ម្រាក់​»​វិញ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ជូន​ណាត​បាន​បកស្រាយ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖



ពាក្យ​«​ក្លើ​» ជា​នាម បានន័យថា មិត្រ​ជិតស្និទ្ធ​ទុកចិត្ត​គ្នា​, រួមសុខទុក្ខ​ជាមួយគ្នា ឬ​រួម​ក្តី​មេត្រី​ដោយ​ឱ្យ​របស់​អ្វីៗ​គ្នា​បាន រហូតដល់​ហៅ​គ្នា​អាមឹង​, ឯង​អញ​ទៅវិញទៅមក​។

ចំណែកឯ​ពាក្យ «​ម្រាក់​» ជា​នាម បានន័យថា «​ក្លើ​ស្រី​» គឺ​ក្លើ​ស្រី និង​ស្រី ឬ​ពាក្យ​ប្រុស​ហៅ​ស្រី​ជា​ប្រពន្ធ​របស់​ក្លើ​ថា ម្រាក់​អើយ​, សុខ​សប្បាយ​ទេ​ឬ​? «​ក្លើម្រាក់​» បានសេចក្តីថា ក្លើ និង​ម្រាក់ គឺ​ក្លើ​ប្រុស និង​ក្លើ​ស្រី សុំ​គ្នា​ជា​ក្លើម្រាក់​, ធ្វើ​ក្លើម្រាក់​នឹង​គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com