បទយកការណ៍ / បទសម្ភាសន៍
សិស្សស្រី​ថ្នាក់​ទី​១២​មួយក្រុម ប្រើពេល​២​សប្ដាហ៍​គូរ​ប្លង់ និង​សង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
06, May 2017 , 10:19 pm        
រូបភាព
 
​ភ្នំពេញ​៖ យុវតី​ក្មេង​មួយក្រុម មាន​សមាជិក​៧​នាក់ បាននាំគ្នា​គូរ​ប្លង់ ដែលមាន​រូបរាង​ជា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មក​បង្ហាញ​ក្នុង​មហោស្រព​ជាតិ​ស្ដីពី វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី​១៣ ដែល​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ចុងខែ​មេសា​កន្លងទៅ​។ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ពួកគេ​បាន​ចំណាយពេល​ប្រមាណ ២ សប្ដាហ៍ ទាំង​ការ​គូស​ប្លង់ និង​ការសាងសង់​។​


​នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​យុវតី​មួយក្រុម​នេះ​រួមគ្នា​គូរ​ប្លង់​អគារ​ផ្សេងៗ​។ មាន​វ័យ​១៨​ឆ្នាំ កញ្ញា គឹ​ង យ៉ា​នុត បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កន្លងមក​ពួកគេ​បាន​សាងសង់​ប្លង់​សាលារៀន​ហ្សា​ម៉ាន់ និង​ស្ពាន​អាកាស​ផងដែរ ។ 
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ស្តាប់​បទសម្ភាសន៍ រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា គឹ​ង យ៉ា​នុត សិស្ស​ថ្នាក់​ទី​១២​នៃ​សាលា​ហ្សា​ម៉ាន់ ដូចតទៅ​៖


 
 







Tag:
 គឹ​ង យ៉ា​នុត
 ​ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
  STEM
© រក្សាសិទ្ធិដោយ thmeythmey.com