ជាតិ
​នាយ​ឧ​ត្ត​ម​សេនីយ៍​៨​រូប ត្រូវ​ស្នើ​ឲ្យ​ដាក់ចូល​និវត្ត​
09, May 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​លិខិត​ទៅកាន់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​សុំ​ឲ្យ​ដាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​៨​រូប ចូល​និវត្ត​។ នាយ​ឧ​ត្ត​ម​សេនីយ៍​ទាំង​៨​រូបនោះ រួមមាន លោក ឯម សំអាន លោក តេង សាវង្ស លោក អ៊ុក គឹម​លេខ លោក ឌុល គឿន លោក លូ រ៉ា​មីន លោក យូ ស៊ុនឡុង លោក ចក់ ឡេង និង​លោក សួន ឈាង​លី​។



​សម្តេច ស ខេង បាន​ប្រាប់​សម្តេច ហ៊ុន សែន នៅក្នុង​លិខិត​នោះ​ថា​៖«​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​ក្រសួងមហាផ្ទៃ​ទាំង​៨​រូបនេះ គ្រប់​អាយុ​ត្រូវដាក់​ឲ្យ​ចូល​និវត្ត​តាមច្បាប់​កំណត់​»​។​

​នៅក្នុង​ចំណោម​នាយ​ឧ​ត្ត​ម​សេនីយ៍​ទាំង​៨​រូប​ខាងលើ ដែល​ត្រូវ​បានស្នើ​ឲ្យ​ដាក់ចូល​និវត្ត មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​៥​រូប គឺ​លោក ឯម សំអាន លោក តេង សាវង្ស លោក អ៊ុក គឹម​លេខ លោក ឌុល គឿន ដែលជា​រដ្ឋលេខាធិការ និង​លោក លូ រ៉ា​មីន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទើបតែ​ទទួលបាន​គោរមងារ «​សន្តិ​បណ្ឌិត​» ពី​ព្រះមហាក្សត្រ​។​

​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៧ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ក្នុងការ​ផ្តល់​គោរមងារ ដល់​ឧ​ត្ត​ម​សេនីយ៍​១៣​រូប​។ នាយ​ឧ​ត្ត​ម​សេនីយ៍​៨​រូប​ទៀត ដែល​ទទួលបាន​គោរមងារ «​សន្តិ​បណ្ឌិត​» ដែរនោះ គឺ​លោក នេ​ត សាវឿន លោក ខៀវ សុភ័គ លោក ម៉ៅ ច័ន្ទ​តារា លោក ម៉ៅ ប៊ុន​ណារិន លោក ចាន់ គឹម​សេង លោក ចាន់ អាន លោក សុខ ផល និង​លោក ហេង ហាក់​៕


Tag:
 ឧ​ត្ត​ម​សេនីយ៍​
  ចូល​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com