ជាតិ
សង្គមជាតិ
ក្រសួង​ហាម​ពលរដ្ឋ​យក​ស្នាដៃ​សិល្បៈ ដាក់​ប​ញ្ជូ​ល​លើ​បណ្ដាញ​សង្គម​ដោយ​គ្មាន​ទិដ្ឋាការ​អនុញ្ញាត
14, May 2017 , 4:59 pm        
រូបភាព
ដោយ:
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមាន​ចាត់វិធានការ​លើ​ជន​ទាំងឡាយណា ដែល​យក​កម្មសិទ្ធិបញ្ញា ឬ​ស្នាដៃ​អ្នកដទៃ​ទៅប្រើ​ប្រាស់ និង​ផ្សព្វផ្សាយ​នៅ​បណ្ដាញ​សង្គម​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម និង​គ្មាន​ទិដ្ឋាការ​អនុញ្ញាត​ពី​ក្រសួង នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​។​



​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​បញ្ឈប់​ជាបន្ទាន់​រាល់​ការដាក់បញ្ចូល (Upload) នូវ​ស្នាដៃ​ភាពយន្ត លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook) ឬ​តាម​ប្រព័ន្ធ​យូ​ធូប (YouTube) និង​ការផ្សព្វផ្សាយ​ស្នាដៃ​ជា​សាធារណៈ ។

​នៅក្នុង​សេចក្ដីប្រកាស​ដែល​ចុះ​កាលពី​ថ្ងៃទី​២៨ ខែមេសា ក្រសួង​បាន​ពិនិត្យឃើញ​ដូច្នេះ​ថា​៖«​សកម្មភាព​នៃ​ការដាក់បញ្ចូល (Upload) ស្នាដៃ​ភាពយន្ត ចម្រៀង​កាយវិការ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook) ឬ​តាម​ប្រព័ន្ធ​យូ​ធូប (YouTube) និង​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​មិនមាន​ការអនុញ្ញាត​ពី​ម្ចាស់​ស្នាដៃ គ្មាន​ទិដ្ឋាការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​ករណីនេះ​បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ម្ចាស់​កម្មសិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល និង​អនុ​ក្រិ​ត្យ​ស្ដីពី​ការគ្រប់គ្រង​ឩ​ស្សា​ហ​កម្ម​ភាពយន្ដ​»​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ថា ក្នុងករណី​ពិនិត្យឃើញ​មានការ​រំលោភ បំពាន​ក្រសួង​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។ ក្រសួង​រំពឹងថា នឹងមាន​ការចូលរួម​រក្សា​កម្មសិទ្ធិបញ្ញា​ប្រកបដោយ​ស្នាដៃ​ទទួលខុសត្រូវ​ខ្ពស់​៕
 


Tag:
 បណ្តាញ​សង្គម​
  សិល្បៈ​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com