ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ និង​លំ​ហាត់ប្រាណ អាច​បង្ការ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​
16, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការផ្លាស់ប្តូរ​ការរស់នៅ​របស់​អ្នក តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ អាច​បង្ក​ជំងឺ​ពុក​ឆ្អឹង​បាន​គួរ​ឲ្យ​កត់សម្គាល់​។ គ្រូពេទ្យ​ភាគច្រើន​បាន​និយាយថា ការ​ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ និង​ការបញ្ចេញ​កម្លាំង​ឲ្យ​បាន​ច្រើន​បន្តិច អាច​ការពារ​ជំងឺ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​



​ជំងឺ​រលាក​សន្លាក់ឆ្អឹង ច្រើន​កើត​លើ​មនុស្ស​ចាស់ ជាពិសេស ស្ត្រី​ដែល​អស់​រដូវ​ហើយ​។ សព្វថ្ងៃនេះ មិនទាន់មាន​ការព្យាបាល​ណា ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ឬ​អាច​ព្យាបាល​វា​ឲ្យ​ជាសះស្បើយ​បានឡើយ គឺ​មានតែ​ថ្នាំ​ទប់ស្កាត់ និង​បំបាត់​រោគសញ្ញា និង​ការឈឺចាប់​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ ដើម្បី​ការពារ​ជំងឺ​មួយ​នេះ អ្នក​គួរតែ ៖

•    ទទួលទាន​របប​អាហារ ដែលមាន​សុខភាព​ល្អ​
•    កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ ទុក​យូរ មាន​ជាតិ​ហ្គាស និង​ផ្អែម​ពេក​
•    ហាត់ប្រាណ​តិច​ជាប្រចាំ​
•    កាត់បន្ថយ​ស្ត្រេ​ស​
•    កុំ​ធ្វើការ​ធ្ងន់ ឬ​លើស​កម្រិត​
•    កុំ​ញ៉ាំ​ស្រា និង​បារី​
•    ទទួលទាន​ថ្នាំ​គ្រាប់​វីតាមីន តាម​ការណែនាំ​របស់​គ្រូពេទ្យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com