តារាល្បីៗ
អន្តរជាតិ
Sir Roger Moore តួអង្គ ០០៧ James Bond បានទទួល​មរណភាព​ក្នុង​អាយុ​៨៩​ឆ្នាំ​
24, May 2017 , 9:43 am        
រូបភាព
Sir Roger Moore តួអង្គ ០០៧ James Bond។ រូបថត Reuters និង AP
Sir Roger Moore តួអង្គ ០០៧ James Bond។ រូបថត Reuters និង AP
ដោយ: ថ្មីៗ
​តារាភាពយន្ត​អង់គ្លេស Sir Roger Moore ដែល​សម្តែង​ជា​តួអង្គ James Bond បានទទួល​មរណភាព​ក្នុង​អាយុ​៨៩​ឆ្នាំ ពីថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ដោយសារ​ជំងឺមហារីក​។ គ្រួសារ​របស់លោក​បាន​ប្រកាស​ពី​ដំណឹង​មរណភាព​នេះ តាមរយៈ​បណ្តាញ​សង្គម Twitter​។​



Sir Roger Moore ជា​តារាភាពយន្ត​ទី​៣​ដែល​សម្តែង​ជា​តួអង្គ «០០៧ James Bond» បន្ទាប់ពី​លោក លោក Sean Connery និង​លោក George Lazenby​។ ចន្លោះ​ពី​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ​១៩៨៥ លោក Roger បាន​សម្តែង​ជា​តួអង្គ James Bond ចំនួន​៧​រឿង ក្នុងនោះ​មាន Live and Let Die, The Man with the Golden Gun, The Spy Who Loved Me, Moonraker, For Your Eyes Only, Octopussy និង A View to a Kill​។​




​លោក Roger Moore ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​៤​លើក និង​មានកូន​៣​នាក់​។ ភរិយា​ចុងក្រោយ​របស់លោក គឺ​លោកស្រី Kristina Tholstrup ដែល​បាន​រៀបការ​កាលពី​ឆ្នាំ​២០០២ ។ លោក​បានទទួល​មរណា​ភាព​នៅក្នុង​ប្រទេស​ស្វី​ស​។​

​ក្រៅពី​តួអង្គ James Bond លោក Roger Moore បាន​សម្តែង​ភាពយន្ត​ជាច្រើន​ទៀត ចន្លោះ​ពី​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​២០១១​។ កាលពី​ឆ្នាំ​១៩៩១ លោក​ត្រូវបានតែងតាំង​ជា​ទូត​សុ​ឆ​ន្ទះ​របស់​អង្គការ​យូ​នី​សែ​ហ្វ ហើយ​លោក​ទទួលបាន​មេដាយ​ជាច្រើន​ទាក់ទង​នឹង​សកម្មភាព​សប្បុរសធម៌​របស់ខ្លួន​៕





Tag:
 James Bond
  Sir Roger Moore
© រក្សាសិទ្ធិដោយ thmeythmey.com