កីឡាអន្តរជាតិ
អន្តរជាតិ
Tevez ថា​លី​កបាល់​ទាត់​ចិន ដើរ​ក្រោយ​លី​ក​អឺរ៉ុប​៥០​ឆ្នាំ​
30, May 2017 , 4:43 pm        
រូបភាព
Carlos Tevez ខ្សែប្រយុទ្ធ​ក្រុម Shanghai Shenhua ថា​លី​ក​លំដាប់​កំពូល​នៅ​ចិន Chinese Super League បច្ចុប្បន្ន មាន​កម្រិត​ទាប​នៅឡើយ ដែល​នៅ​ដាច់​ឆ្ងាយ​ពី​លី​កនៅ​តំបន់​អឺរ៉ុប​រហូត​៥០​ឆ្នាំ​ឯណោះ​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​ប្រាប់​ទូរទស្សន៍​អេ​ស្ប៉ា​ញ Movistar ថា​៖« ខ្ញុំ​មិន​គិតថា​ក្រុម​នៅ​លី​កំពូល​ចិន​នេះ​នឹង​អាច​ប្រជែង​ជាមួយ​ក្រុម​នៅ​អឺរ៉ុប​បាន​នោះទេ​។ ខ្ញុំ​គិតថា​កម្រិត​របស់​ពួកគេ នៅក្រោយ​ក្រុម​នៅ​តំបន់​អឺរ៉ុប​រហូតដល់​ទៅ​៥០​ឆ្នាំ​ឯណោះ​»​។​



​លើសពីនេះទៅទៀត​នោះ អតីត​ខ្សែប្រយុទ្ធ​របស់ Juventus និង Man City នេះ គិតថា​ទោះបី​មាន​កីឡាករ​ល្អៗ​មក​ចូ​ម​រួម​ក៏ដោយ ក៏​បាល់ទាត់​ទីនេះ​នៅតែ​ខុសគ្នា​ឆ្ងាយ​ពី​ក្រុម​នៅ​តំបន់​អឺរ៉ុប​ដដែល​។​

​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម Man Utd នេះ បាន​ផ្លាស់​ពី​ក្រុម Boca Juniors ទៅ​ចូល​រួម​ជាមួយ​ក្រុម​ក្នុង​លី​ក​កំពូល​ចិន Shanghai Shenhua កាលពី​ខែធ្នូ​ឆ្នាំមុន ដោយ​ទទួលបាន​ថ្លៃឈ្នួល​ឯ​ត​ទ​ត្ត​កម្ម​រហូតដល់​៤១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ឬ​ជិត​៨​សែន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហិ៍ និង​៤៨០០​ដុល្លារ​ក្នុង​១​ម៉ោង​។​

​ថ្មីៗ​នេះ Tevez ក៏បាន​ពិភាក្សា​ជុំវិញ​ការចាកចេញ​ដើម្បី​រក​ក្លិប​ថ្មី​ទៀត ស្របពេល​កិច្ចសន្យា​១​ឆ្នាំ​ជាមួយ Shanghai Shenhua ត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​នេះ​៕


Tag:
 បាល់ទាត់​
  Carlos Tevez
  Shanghai Shenhua
© រក្សាសិទ្ធិដោយ thmeythmey.com