ជាតិ
សម្តេច ហ៊ុន សែន​៖ បើ​មិន​បោះឆ្នោត​ឲ្យ​បក្ស ចូលបក្ស​ធ្វើ​អ្វី​?
02, Jun 2017 , 9:06 am        
រូបភាព
ដោយ:
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្រើនរម្លឹក​ដល់​សមាជិក សមាជិកា គណបក្ស​របស់ខ្លួន ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​



​សារ​នយោបាយ​របស់​ស​ម្តេច ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​នៅក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ ដើម្បី​ត្រៀម​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​ថ្ងៃ​ចុងក្រោយ​។ ប្រមុខ​បក្ស​កាន់អំណាច​រូបនេះ បាន​ប្រាប់​សមាជិក​ខ្លួន​ថា បើ​ចង់​ការពារ​បក្ស ត្រូវ​បោះឆ្នោត​ឲ្យ​បក្ស​។​« សមាជិក​បក្ស ត្រូវ​បោះឆ្នោត​ឲ្យ​បក្ស បើ​មិន​បោះឆ្នោត​ឲ្យ​បក្ស ចូល​សមាជិក​បក្ស​ដើម្បី​អ្វី​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ស​ម្តេច ហ៊ុន សែន​។


Tag:
 ហ៊ុន សែន​
  បោះឆ្នោត​ឃុំ សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com