ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ផ្លែ​ប៉ោម​ក្នុង​រយៈពេល​យូរ បែរជា​ក្លាយជា​បែបនេះ​
06, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិសារ​ផ្លែ​ប៉ោម​ក្នុង​រយៈពេល​យូរ​។ តើ​មាន​អ្វី​ខ្លះទៅ​?



    ក្នុង​ផ្លែ​ប៉ោម មាន​សារធាតុ​ដែល​អាចជួយ​ការពារ​ក្រពះ និង​ពោះវៀន​អ្នក​មិន​ឲ្យ​មាន​បញ្ហា​ឡើយ​។​
    នៅពេលដែល​អ្នក​ញ៉ាំ​ច្រើន វា​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​។​
    ប្រសិនជា​អ្នក​ចង់​មាន​រាង​ស្អាត អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​បាន​។ វា​នឹង​ជួយ​រក្សា​រាង​អ្នក​ឲ្យ​ស្អាត​។​
    ចំពោះ​អ្នក​ដែលមាន​អា​ការៈខ្វះ​ឈាម ផ្លែ​ប៉ោម​អាចជួយ​អ្នក​បាន​។ វា​នឹង​ជួយ​ប៉ូវ​ឈាម​អ្នក​មកវិញ​ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច​។​
    ផ្លែ​ប៉ោម​នឹង​អាចជួយ​ការពារ​បេះដូង​អ្នក​។ ម្យ៉ាងទៀត វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​រឹង​ឡើយ​។​
    ក្រោយ​ពេលដែល​អ្នក​ពិសារ​ផ្លែ​ប៉ោម​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា​ជាង​មុន ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ឡើយ​។​
    ផ្លែ​ប៉ោម នឹង​ជួយ​ការពារ​អ្នក​មិន​ឲ្យ​មាន​អាកា​រៈពុក​ឆ្អឹង​នោះទេ ព្រោះ​វា​អាចជួយ​ស្រូប​យកជាតិ​កាល់ស្យូម​។​
    ចំពោះ​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ច្រើន កាឡូរី​ដែលមាន​ក្នុង​រាងកាយ​នឹង​ចុះ​ទាប​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com