ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
រថយន្តចំណាស់ៗ៥០គ្រឿងចូលក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តនៅតំបន់ឆ្នេរក្នុងបារាំង
05, Jun 2017 ,
8:39 pm
រូបភាព
×
ដោយ:
ធីតា
កាលពីឆ្នាំ១៨៩៨ តំបន់ Chanteloup-les-Vignes ប្រទេសបារាំង បានបង្កើតព្រឹត្តិការណ៍ប្រណាំងយានយន្តនៅលើតំបន់ឆ្នេរលើកដំបូង និងត្រូវបានគេជឿជាក់ថា ជាព្រឹត្តិការណ៍លើកដំបូងបំផុតនៅលើពិភពលោក។ នាថ្ងៃអាទិត្យ ទី៤ ខែមិថុនា កន្លងមក រថយន្តចំណាស់ៗប្រមាណ៥០គ្រឿង បានចូលរួមប្រកួតប្រជែង ដើម្បីអបអរខួបលើកទី១១៩ នៃព្រឹត្តិការណ៍នេះ។
លោក Serge Guillossou អ្នករៀបចំកម្មវិធីប្រកួត Chanteloup-les-Vignes បានថ្លែងប្រាប់ Le Parisien ថា នេះជាព្រឹត្តិការណ៍ដែលលើកទឹកចិត្តដល់មនុស្សដែលនិយមម៉ូតរថយន្តចាស់ៗ បង្ហាញសមត្ថភាពបើកបររបស់ខ្លួន។ ជាមួយគ្នានេះផងដែរ លោក Jean-Pierre Varennes បានអះអាងថា លោកបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តនៅតំបន់ឆ្នេរនេះ អស់រយៈពេល៤លើកមកហើយ។
ព្រឹត្តិការណ៍ Chanteloup-les-Vignes ផ្តល់ភាពរីករាយយ៉ាងខ្លាំងដល់អ្នកចូលរួមប្រកួតប្រជែង និងអ្នកទស្សនា។ វាមិនសំខាន់លើការប្រកួតឈ្នះចាញ់នោះឡើយ ប៉ុន្តែនាឱកាសនោះ គេអាចមើលឃើញម៉ូតរថយន្តចំណាស់ៗ ដែលផលិតនៅមុនឆ្នាំ១៩៦៥ រួមមាន Nagan, Cadillac ឆ្នាំ១៩០៧, Talbot ឆ្នាំ១៩៥៦, Berte RBS ឆ្នាំ១៩៤៨ ជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
7 ម៉ោង
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
7 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
2 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
4 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម