ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វី​នឹង​កើតឡើង នៅពេល​អ្នក​ដាក់​ទឹកកក​ស្អំ នៅ​ករ​បស់​អ្នក​
06, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យើង​ប្រើ​ទឹកកក ក្នុង​គោលបំណង​ជាច្រើន សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ប៉ុន្តែ រឿង​ខាងក្រោម​នេះ អ្នក​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា ទឹកកក អាច​ព្យាបាល​ជំងឺ និង​ជួយ​កាត់បន្ថយ​អាការៈរោគ​នានា បាន​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​។​



​អ្នក​អាច​យក​ទឹកកក​ពីរ​បី​ដុំ រួច​រុំ​នឹង​ក្រណាត់​ស្អាត មុននឹង​យកមក​ស្អំ ឬ​ម៉ាស្សា​ថ្នមៗ នៅលើ ក របស់​អ្នក (​កន្លែង ក និង​ក្បាល​)​។​

​វា​ជា​វិធីសាស្ត្រ​ចាស់​បូរាណ ប៉ុន្តែ គ្រូពេទ្យ​មួយចំនួន ក៏​ណែនាំ​ឲ្យ​អ្នកធ្វើ​បែបនេះ​ដែរ ដើម្បី​ទទួល​អត្ថប្រយោជន៍​ដ៏​ច្រើនបែប​។ ចូរ​ស្អំ ឬ​ម៉ាស្សា​ទីនោះ ឲ្យ​បាន ២០ នាទី មុននឹង​ដកចេញ​។ វា​នឹងធ្វើ​ឲ្យ​រាងកាយ​របស់​អ្នកមាន​រំញោច ត្រជាក់ និង​ស្រួលខ្លួន​ជាង​មុន​។​

​អ្វីដែល​អ្នកនឹង​ទទួលបាន ៖

១ គេង​លក់​ស្រួល​
២ កាត់បន្ថយ​អាការៈរោគ ចំពោះ​ស្ត្រី​អស់​រដូវ​
៣ កាត់បន្ថយ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
៤ ក្រពះ​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​ជាង​មុន​
៥ កាត់បន្ថយ​ការឈឺចាប់ ឬ​គ្រុនផ្តាសាយ​ញឹកញាប់​
៦ បំបាត់​ការឈឺ​ក្បាល និង​រាងកាយ​
៧ គ្រប់គ្រង និង​ព្យាបាល​ជំងឺ​រលាក​សន្លាក់​
៨ ល្អ ចំពោះ​អ្នក​ជំងឺហឺត​
៩ កាត់បន្ថយ​ជំងឺ​ស្បែក​
១០ បំបាត់​ស្ត្រេ​ស និង​ការ​អស់កម្លាំង​
១១ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​
១២ ពង្រឹង​ប្រព័ន្ធ​បន្ត​ពូជ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com