ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មុន​ចូល​គេង ៖ អ្វីដែល​អ្នក​គួរ​ធ្វើ ឲ្យ​បាន ៣០ នាទី ដើម្បី​សម្រក​ទម្ងន់​
06, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ដឹង​ទេ​ថា ទម្លាប់​ក្នុងការ​រស់នៅ និង​សកម្មភាព​មួយចំនួន ដែល​អ្នកធ្វើ​មុនពេល​ចូល​គេង អាចជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​?



​ជាការ​ពិត ប្រសិនបើ​អ្នក​ធ្វើតាម​ការណែនាំ​ខាងក្រោម អ្នក​អាច​នឹង​ស្រក​ទម្ងន់​បាន​ដោយ​មិនដឹង​ខ្លួន ប្រកបដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

១. អ្នក​ត្រូវ​ដឹងថា ការ​គេង​មាន​សារៈសំខាន់​ណាស់ ដូច្នេះ អ្នក​ត្រូវ​កំណត់​ម៉ោង​គេង​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់​
២. ចូរ​ញ៉ាំ​តែមួយ​ពែង មុនពេល​ចូល​គេង​ពីរ​បី​ម៉ោង ដើម្បី​សម្រួល​ដល់​រំលាយ​អាហារ និង​ខ្លាញ់​ក្នុង​រាងកាយ​របស់​អ្នក​
៣. ដាក់​ម៉ោង​គេង ហើយ​គេង​នៅ​ម៉ោង​នោះ ទោះបី​រវល់​យ៉ាងណាក៏ដោយ​
៤. បិទ​ចង្ក្រាន​បាយ​ឲ្យ​បាន​ឆាប់ ហើយ​មិនត្រូវ​ញ៉ាំ​អ្វី​ទៀត ក្រោយពេល​បាយល្ងាច​ហើយ​នោះទេ​
៥. ហាត់ប្រាណ យូ​ហ្កា ឬ​ថៃ​ជិ ជាប្រចាំ មុនពេល​ចូល​គេង​
៦. សម្រាក និង​បន្ធូរ​អារម្មណ៍ ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស និង​ភាព​តានតឹង​
៧. ងូតទឹក​ទឹក​ក្តៅ​ឧណ្ហៗ មុន​ចូល​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com